header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាង​រថយន្តស្ទូច ស្លាកលេខ ភ្នំពេញ 3C-4590 បុកម៉ូតូ Zoomer-X ​​ស្លាកលេខ ភ្នំពេញ​ 1GB-1597 បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ តែត្រូវបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ​២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

សពជនរងគ្រោះខាងលើ​ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ​ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងនាំយករថយន្តនិងម៉ូតូមករក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ រង់ចាំការដោះស្រាយគ្នាពេលក្រោយបន្តទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post