អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទីតាំង​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី​មួយកន្លែង ​​ប្រមូលផ្តុំ​ទៅ​ដោយ​ក្រុម​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ស្លៀកពាក់ស៊ីវិល ឆ្មក់ចូលបង្ក្រាប និងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីបាន៥-៦នាក់ (នារី២នាក់ ជាអ្នកមើលការខុសត្រូវទីតាំងខាងលើផងដែរ) រួចបញ្ជូនឡើងលើរថយន្តជាបន្តបន្ទាប់គ្នា។

ករណីបង្ក្រាបខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះល្វែងមួយកន្លែង នៅតាមបណ្ដោយផ្លូវ៣៧១ ជិតគ្លីនិកសួគា៍​ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងប្រុសជំទង់ៗនាំ​គ្នា​មក​ពពាក់​ព​ពួន​គ្នា​ក្នុងផ្ទះល្វែងខាងលើ ដែលជាទីតាំង​លួចលាក់​បើក​ហ្គេ​ម​បាញ់​ត្រី​ យ៉ាង​សប្បាយ​ ​ដោយមាន​ប្រមូលផ្តុំ​ទៅ​ដោយ​ក្រុម​ជួញដូរ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ លុះដល់វេលាកើតហេតុខាងលើ ក៏​កម្លាំងសមត្ថកិច្ចចម្រុះមួយក្រុម ស្លៀកពាក់ស៊ីវិល បានឆ្មក់ចូលទីតាំងខាងលើនេះ រួចធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីបាន៥-៦នាក់ (មាននារី២នាក់ ជាអ្នកមើលការខុសត្រូវទីតាំងខាងលើផងដែរ) រួចបញ្ជូនឡើងលើរថយន្តជាបន្តបន្ទាប់គ្នា។

ក្រោយកើតហេតុ​សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យប្រុសស្រីទាំងនោះ ឡើងលើរថយន្តរួចបើកចេញពីកន្លែងកើតហេតុ​បាត់អស់​ បន្សល់​ទុកតែទូហ្គេមបាញ់ត្រីនៅក្នុងផ្ទះល្វែងនោះប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post