header ads

Sponsor

រិទ្ធី

ស្វាយរៀង៖ យុវជន៣នាក់ជាមុខសញ្ញាចោរឆក់ ត្រូវបានសមត្ថកិច្ចក្រុងបាវិតធ្វើការឃាត់ខ្លួនក្រោយបង្កហិ​ង្សាគប់ដបស្រាបៀរទៅលើបុរសជនជាតិចិនម្នាក់ និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃទៀត។

ករណីបង្កហិ​ង្សានេះ បានកើតឡើងកាលពីវេលាម៉ោង២៖២០នាទីរំលងអធ្រាត្រ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងហាងមួយមានឈ្មោះ ជៃ យាន ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បើយោងតាមសមត្ថកិច្ចក្រុង បានឲ្យដឹងថា ករណីហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃបង្កដោយជនសង្ស័យ៣នាក់ ទី១. ឈ្មោះ កង សុជា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ត្រពាំផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង (មានសារធាតុញៀន និងជាមុខសញ្ញាឆក់)។ ២/ឈ្មោះ ខន សុជា ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតបា្រកដ មានទីលំនៅភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ (គ្មានសារធាតុញៀន និងជាមុខសញ្ញាឆក់)។ ៣/ឈ្មោះ ម៉ែន មុន្នីនាថ ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាណ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង(មានសារធាតុញៀន និងមុខសញ្ញាឆក់)។

សមត្ថកិច្ច បន្តថា ពួកគេ(ជនសង្ស័យ)ទាំង៣នាក់នេះ បានព្រួតគ្នាយកដបស្រាបៀរគប់ទៅលើជនរងគ្រោះឈ្មោះ ណុង ស៊ីយាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ កាន់លិខិតឆ្លងដែនលេខ G43802868 វីសាEB មានសៀវភៅការងារ បច្ចុប្បន្នស្នាក់នៅភូមិ បាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ពុំមានរបួស ហើយវាយម៉ូតូបែកកញ្ចក់។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបាន​សមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿងចាត់តាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post