លោកស្រី យឹម អ៊ុត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានចោទប្រកាន់លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ឃុបឃិតសមគំនិតគ្នាបក្សពួកលួចធ្វើរបាយការណ៍បំផ្លើសការពិត បង្ខូចកិត្តិយសលោកស្រី ហើយស្នើឱ្យក្រសួងកសិកម្ម ដកតំណែងលោកស្រី។
តាមរយៈហ្វេសប៊ុក លោកស្រី យឹម អ៊ុត បានសរសេរកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ថា៖ នាងខ្ញុំឈ្មោះ យឹម អ៊ុត អនុប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង សូមគោរពសំណូមពរដល់សម្តេច ឯកឧត្តម លោក លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេត្តាជួយដោះស្រាយរកយុត្តិធម៌ឲ្យនាងខ្ញុំជាជនរងគ្រោះផង។
លោកស្រី យឹម អ៊ុត បានចោទថា៖ លោកអ៊ុក សំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងឃុបឃិតសមគំនិតបក្សពួកលួច ធ្វើរបាយការណ៍បំផ្លើសការពិត បង្ខូចកិត្តិយសនាងខ្ញុំមិនដឹងខ្លួនខុសអី ឲ្យក្រសួងកសិកម្ម ដកនាងខ្ញុំ ចេញមានភាពមិនប្រក្រតី ធ្វើជាអ្នកគ្រប់គ្រងគេយកច្បាប់ទ្រាប់អង្គុយមិនខ្ចីមើល អនុវត្តតាម ការណែនាំរបស់រាជរដ្ឋាភិបាលធ្វើស្រេចតែនឹងចិត្តខ្លួនឯង ហើយធ្វើសំណើតែងតាំងតួនាទីនេះឲ្យបក្សពួកខ្លួនចូលដោយគ្មានជំនាញកសិកម្មបន្តិចនិងមានថានន្តរស័ក្កិមលេខាធិការដ្ឋបាលថ្នាក់លេខ 8 គឺលោកស្រី ប៊ន វុទ្ឋា ដោយធ្វើឡើងក្នុងអំឡុងពេលដកនាងខ្ញុំបាន២៤ថ្ងៃប៉ុណ្ណោះ។
លោកស្រី បានអះអាងថា៖ លោកស្រីកំពុងព្យាយាមសុំអន្តរាគមន៍ឲ្យថ្នាក់ដឹកនាំជួយ គឹឯកឧត្តម អភិបាលខេត្ត ឯកឧត្តមរដ្ឋ មន្ត្រី ក្រសួងកសិកម្ម តែមន្ត្រីអ្នកមុខអ្នកការទាំងពីរកន្លែងនៅទីនោះមិនឲ្យនាងខ្ញុំជួប នាងខ្ញុំក៍សម្រេចចិត្តធ្វើសំណើទៅសុំអន្តរាគមន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខុទ្ទកាល័យបានចេញដិកាឲ្យក្រសួងកសិកម្មដោះស្រាយ និង ក្រសួងមុខងារសាធារណ: ចេញលិខិតឲ្យក្រសួងកសិកម្គួរអនុវត្តតាមច្បាប់សហលក្ខន្តិក:មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាច្ករកម្ពុជាតែក្រសួងមិនបានជួយដោះស្រាយឲ្យនាងខ្ញុំទេ ដល់នាងខ្ញុំទៅសុំជួបឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្ទាល់ មន្ត្រីអ្នកមុខអ្នកការនៅទីនោះឆ្លើយដូចមុនដដែល
តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន ហើយដល់បច្ចុប្បន្ននេះទៀតសោត លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម ខេត្តព្រៃវែងបានរៀបចំពិធីប្រកាសបក្សពួកខ្លួននៅថ្ងៃ ២១ ខែកញ្ញា ឆ្នាំ២០១៨ ធ្វើឡើងដោយខ្លួនឯងទៀត តើធ្វើនេះត្រឹមត្រូវ តាមច្បាប់សហលក្ខន្តិក:មន្ត្រីរាជការស៊ីវិលក្នុងកាតែងតាំងតួនាទី នឹងឋាន្តរស័ក្តមន្ត្រីរាជការដែរ ឫ ទេ?
អតីតអនុប្រធានមន្ទីរកសិកម្មខេត្តព្រៃវែងរូបនេះ ស្រែកថា អយុត្តិធម៌ ចំពោះរូបនាងខ្ញុំខិតខំតស៊ូរៀនសូត្រដល់ថ្នាក់គ្រប់គ្រងរដ្ឋបាលជំនាញផ្នែកកសិកម្ម មកបម្រើការងារបានរយ:ពេល30ឆ្នាំ ហើយពុំដែលទទួលការស្តីបន្ទោសពីថ្នាក់ដឹកជាតិ ក្រោមជាតិម្តងណាសោះឡើយនោះ (សូម ឯកឧត្តម លោកជំទាវ លោកលោកស្រីដែលបានឃើញហើយ សុំជួយស៊ែបន្តឲ្យសម្តេចបានដឹងនឹងជួយរកយុត្តិធម៏ឲ្យនាងខ្ញុំផង) សូមអរគុណ។