ស្វាយរៀងៈ ផ្ទះ១ខ្នង ទំហំ៥x៤ម៉ែត្រ ដំបូលប្រកស័ង្កសី ជញ្ជាំងស្លឹកត្នោត សសរកូនឈើ ត្រូវបានអគ្គិភ័យលេបត្របាក់ខ្ទេចគ្មានសល់ ខណៈដាក់ដាំបាយចោល ម្ចាស់រវល់ដើរលេងផ្ទះអ្នកជិតខាង។
ករណីអគ្គិភ័យឆាបឆេះផ្ទះខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧៖១៥នាទីយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិអង្គ្រង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
បើយោងតាមសមត្ថកិច្ចបានបញ្ជាក់ម្ចាស់ផ្ទះឈ្មោះ សេក សាភឿន ភេទស្រី អាយុ៥២ឆ្នាំ សម្ភារ ដែលខូចខាតរួមមាន ៖ អង្ករចំនួន៦តៅ សៀវភៅគ្រួសារមួយក្បាល សៀវភៅស្នាក់នៅមួយក្បាល សំបុត្រកំណើត៤នាក់ អត្តសញ្ញាណបណ្ណ័ពីរសន្លឹក ប្លង់ដីពីរប្លង់ បណ្ណ័ក្រីក្រមួយសន្លឹក លុយ៥០០០០០រៀ លនិងកាត ប.ស.ស មួយសន្លឹក សំលៀកបំពាក់ នឹងមុងភួយ និង សម្ភារៈជាងដែកកំពុងសង់ផ្ទះថ្មី១ចំនួន៕