header ads

Sponsor

រិទ្ធី

ឯកឧត្តម ពេជ្រ ស្រស់ និងលោក សួន សេរីរដ្ឋា សរសេរខិលិតចំហររិះគន់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ នៅថ្ងៃតែមួយពោលគឺនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

ឯកឧត្តម ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងជាប្រធានបក្សយុវជនកម្ពុជា៖ បក្សយុវជនបានសង្កេតឃើញថា វិទ្យុអាស៊ីសេរីបាននិងកំពុងធ្វើសកម្ភភាពប្រឆាំងជាតិខ្មែរខ្លួនឯង ដោយផ្សព្វផ្សាយនូវព័ត៌មានលម្អៀង និងចូលរួមជំរុញចលនាលាបពណ៌នៅកម្ពុជារីកសុះសាយ ជាហេតុធ្វើឱ្យមានការរើសអើងនិន្នាការនយោបាយ។ នេះបើយោងតាមលិខិតចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨​ របស់គណបក្សយុវជនកម្ពុជា។

លិខិតដដែលរបស់បក្សយុវជនកម្ពុជា ស្នើឱ្យវិទ្យុអាស៊ីសេរីត្រូវផ្សព្វផ្សាយអំពីលទ្ធផលស្ទង់មតិ (តើលោកអ្នកទទួលស្គាល់របបដែលទើបនឹងបង្កើតដោយគណបក្សប្រជាជនកម្ពុជា ដែរឬទេ?) ក្នុងស្ថានីយរបស់ខ្លួនឱ្យមហាជនបានដឹងផង ដើម្បីរក្សាភាពកក់ក្តៅដល់ប្រជាជនខ្មែរ។

គណបក្សយុវជនកម្ពុជា ថាគ្មានបំណងអាក្រក់លើវិទ្យុអាស៊ីសេរីទេ គ្រាន់តែចង់ឱ្យពលរដ្ឋខ្មែរ និងពាណិជ្ជករជាតិ-អន្តរជាតិរស់ក្នុងភាពកក់ក្តៅលើទឹកដីកម្ពុជា។

ស្របពេលជាមួយគ្នានេះដែរ លោក សួន សេរីរដ្ឋា បានសរសេរថា៖ តាំងពីថ្ងៃខ្ញុំចាកចេញពីពន្ធនាគា ទោះបីជាវិទ្យុអាស៊ីសេរី ជាភាសាខ្មែរ មិនដែលចាប់អារម្មណ៍ ផ្តល់ឱកាសឲ្យខ្ញុំបញ្ចេញសំឡេង ក្នុងឋានៈជាអ្នកនយោបាយម្នាក់ដែលជាប់ពន្ធនាគាក៏ដោយ តែពេលនេះខ្ញុំសូមប្រើសិទ្ធិជាពលរដ្ឋអាមេរិកាំង បង់ពន្ធប្រចាំឆ្នាំជូនរដ្ឋាភិបាលអាមេរិក ហើយ ដែលជាក្រុមបុគ្គលិករបស់ វិទ្យុអាស៊ីសេរី ស៊ីប្រាក់ខែរាល់ខែនោះ ក៏ជាលុយបង់ពន្ធរបស់ខ្ញុំដែរនោះ សុំឲ្យវិទ្យុនេះកែតម្រូវរបៀបផ្សាយរបស់ខ្លួន ផ្តល់ឱកាស់ឲ្យបានគ្រប់គ្នា និងស្មើគ្នាចំពោះអ្នកនយោបាយ និងជនរងគ្រោះ ។

អតីប្រធានបក្សអំណាចខ្មែរ ស្នើថា៖ ខ្ញុំសុំឲ្យវិទ្យុអាស៊ីសេរី ហ៊ាននិយាយការពិត ផ្តល់តំលៃលើអ្នកនិយាយការពិតដើម្បីឲ្យពលរដ្ឋជនរួមជាតិ រួមឈាមរបស់ខ្ញុំ បានទទួលយកព័ត៌មានពិត កុំឲ្យពលរដ្ឋខ្មែរមានការភាន់ច្រឡំ ហើយជឿជាក់លើរឿងមិនពិត ជឿអ្នកនិយាយមិនពិត ដែលជាហេតុនាំឲ្យប្រទេសខ្មែរតូចមួយនេះធ្លាក់ចូលទៅក្នុងផ្លូវមហន្តរាយ ព្រោះតែពលរដ្ឋខ្វះការពិត ។

ឧទាហរណ៍ជាក់ស្តែង ករណីដែលវិទ្យុអាស៊ីសេរី បានធ្វើការស្ទាបស្ទង់មតិជាសាធារណៈមួយនៅលើគេហទំព័រនៃ បណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយចោទសួរសំណួរពលរដ្ឋខ្មែរថា ៖ តើលោកអ្នកទទួលស្គាល់របបដែលទើបនឹងបង្កើតដោយគណបក្សប្រជាជនកម្ពុជា ដែរឬទេ?

លិខិតចំហររបស់លោក សេរីរដ្ឋា បានបន្ថែមថា៖ ខ្ញុំបានតាមដានលទ្ធរាល់ថ្ងៃ និងដែលលទ្ធផលនេះក៏ប្រែប្រួលរាល់ថ្ងៃដែរនោះ គឺ ៨៩% ទទួលស្គាល់ និង ១១% មិនទទួលស្គាល់ ខ្ញុំមិនដឹងការ វិទ្យុនេះធ្វើការស្ទាបស្ទង់មតិជាសាធារណៈ លើសំណួរ ១ សំណួរនេះដើម្បីគោលបំណងអ្វីទេ តែខ្ញុំបានឃើញលទ្ធនៃការស្ទាបស្ទង់មតិបានចេញមកហើយ ។ តើ វិទ្យុអាស៊ីសេរី ហ៊ានយកលទ្ធផលពិតនេះ ធ្វើជាព័ត៌មានពិត ដើម្បីផ្សាយឲ្យពលរដ្ឋបានដឹង និងបកប្រែជាភាសាអង់គ្លេសឲ្យចំចំណុចដើម្បីផ្ញើរជូន Board of Governor នៃវិទ្យុអាស៊ីសេរីបានដឹងទេ? ព្រោះនេះជាលទ្ធផលដែលបានមកពីការស្ទាបស្ទង់មតិ ដែលវិទ្យុអាស៊ីសេរី ធ្វើខ្លួនឯងរើសយកសំណួរមួយសំណួរនេះមកសួរដោយខ្លួនឯង ។

បើសិនជា វិទ្យុអាស៊ីសេរី មិនហ៊ានយកលទ្ធផលស្ទាបស្ទង់មតិនេះមកផ្សាយ ព្រោះតែលទ្ធផលផ្ទុយខុសពី លទ្ធផលដែលខ្លួនចង់បាននោះ បានន័យថា វិទ្យុអាស៊ីសេរី នេះគឺក្រុមគ្មានវិជ្ជាជីវៈ គ្មានឯករាជ្យ និងមិនហ៊ានលើកយកការពិតមកនិយាយទេ ។ ពោលគឺបានត្រឹមតែជួយបន្ទររឿងភូតភរ របស់ក្រុមអ្នកនយោបាយកុហកបោកប្រាស់ពលរដ្ឋ មកផ្សាយប៉ុណ្ណោះ ។ ហើយបន្ទាប់ទៀតខ្ញុំ នឹងប្រើប្រាស់សិទ្ធិជាពលរដ្ឋអាមេរិកាំង ជាអ្នកបង់ពន្ធ សរសេរសំបុត្របកអាក្រាតរឿងនេះផ្ញើរជូនរដ្ឋសភា និងរដ្ឋាភិបាលអាមេរិកាំង បានដឹង ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post