header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ពោធិ៍សាត់ៈ ស្រ្តីវ័យជាង៥០ឆ្នាំម្នាក់ បានបាត់បង់ជីវិត ក្រោយលោកប្ដីចិត្តតិរច្ឆានវាយ២ដៃ ត្រូវជាំថ្ពាល់ ខណៈស្រ្តីរងគ្រោះកំពុងមានជំងឺប្រចាំកាយ (លើសឈាម)។

ករណីហិង្សាប្តីវាយប្រពន្ធរហូតដល់ស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលា៣៖៣០នាទីរសៀល​ថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ច បានឲ្យដឹងថា ប្ដីចិត្តខ្មៅរូបនេះ​ ឈ្មោះ ឈន ឆេង អាយុ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ រីឯប្រ​ពន្ធឈ្មោះ មៃ ហិន អាយុ៥៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវប្ដី​វាយ​ចំថ្ពាល់ខាងស្ដាំដៃ បណ្ដាលឲ្យស្លាប់ ខណៈ​ជនរងគ្រោះមានជំងឺលើសឈាម។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនល្មើស(ប្ដី) បញ្ជូនមកប៉ុស្តិ៍ធ្វើការសាកសួរ ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post