header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្មេងកំសត់អាយុ ៨ ឆ្នាំ ដែលត្រូវបានឡានធន់ធ្ងន់បើកកិនពីលើជើង បណ្តាលឲ្យរងរបួសធ្ងន់ រហូតត្រូវខាងមន្ទីរពេទ្យសំរេចកាត់ជើងរបស់ប្អូនចោល ហើយពេលនេះអការៈប្អូនប្រុសគឺគួរឲ្យបារម្ភខ្លាំង ដោយសារតែពេលនេះប្អូនមិនត្រឹមតែត្រូវបាត់បងជើងមួយជំហៀងទេ តែត្រូវកាត់ប្រដាប់ភេទរបស់ប្អូនប្រុសចោលទៀត ព្រមទាំងត្រៀមវះកាត់ជាបន្តបន្ទាប់ទៀតផងដែរ។

ប៉ុន្តែពេលនេះប្អូនប្រុសបានធូរស្រាលបន្តិចហើយ ដែលពេទ្យបានអោយប្អូនប្រុសចេញមកសម្រាកនៅផ្ទះ ដើម្បីកាត់បន្ថយការចំណាយផ្សេងៗ។ ក្នុងនោះដែលបើតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា មុី លក់គ្រឿងសង្ហារឹមឧដ្តុង្គ បានរៀបរាប់ថា៖ “ប្អូនប្រុសលី ហេង ចេញពីមន្ទីពេទ្យប្រទេសវៀត ណាមបានត្រឡប់មកដល់ផ្ទះ៤ថ្ងៃហើយ គាតគ្មានប្រដាប់ភេទទេ សូមជំរាបដល់បងប្អូនសប្បុរសជនទាំងក្នុង នឹងក្រៅប្រទេសពេលនេះប្អូនប្រុសលី ហេង ដែរបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារឡាន កុង តៃ ន័រ បើកកិន បែកជើងត្រឹមកល់ផ្លូវ កាលពីថ្ងៃទី១៣ ខែ កក្តដា ឆ្នាំ២០១៨ ដែលបានបញ្ជួនទៅព្យាបាលនៅប្រទេសវៀត ណាម គាតបានត្រឡប់មកពីផ្ទះបានរយៈពេល៤ថ្ងៃហើយ”។

សំរាប់បងប្អូនដែលមានបំណងចង់ផ្តល់ថវិការដើម្បីសម្រួលដល់ថ្លៃព្យាបាល និងថ្លៃថ្នាំផ្សេង អាចទាក់ទងទៅកាន់លេខ 093 23 78 40 / 012 40 37 67 / 017 66 88 71 (លេខរបស់ប៉ាផ្ទាល់) 012 944 203 / 069 59 38 39 / 012 68 07 99 លេខរបស់ពូបង្កើត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post