header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្រ្តៃយ៍នៃគណៈកម្មការកណ្តាល គណបក្ស ប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលនិងថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ នៅអធិការដ្ឋាននគរបាលស្រុករមាសហែក ខេត្តស្វាយរៀង ។ 

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថាដោយសារការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា យ៉ាងសស្រាក់សស្រាំ នៅតាមមូលដ្ឋាន ទើបធ្វើឲ្យគណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រច្រើនលើសលប់ រហូតឈ្នះនៅទូទាំងប្រទេស។ ជ័យជំនះទាំងនេះកើតឡើងឡើងដោយសារតែប្រជាប្រិយភាពរបស់សម្តេចតេជោ ទាំងលើឆាកជាតិ និងឆាកអន្តរជាតិ គណបក្សមានគោលនយោបាយច្បាស់លាស់ ១១ចំណុច និងការផ្លាស់ប្តូរឥរយាបថ របស់ប្រជាពលរដ្ឋខ្មែរ ។

លោកជំទាវបានបន្តទៀតថា អាណាត្តិទី៦នេះ យើងត្រូវរួមគ្នាអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀតព្រមទាំង ទាក់ទាញអ្នកវិនិយោគ បង្កើតជារោងចក្រ សហគ្រាសជាច្រើនទៀតឲ្យមករកសុីនៅខេត្តស្វាយរៀង ដើម្បីអោយប្រជាពលរដ្ឋមានការងារធ្វើកាត់បន្ថយ ភាពក្រីក្រ បង្កើនជីវភាព បានមួយកំរិតបន្ថែមទៀត។

លោកជំទាវក៏បានសំណូមធឲពរដល់អាជ្ញាធរ ក៏សមត្ថកិច្ចថែរក្សាកន្លែងរុករកអាវុធគីមី នៅវត្តគគីរឃុំគគីរ អោយបានល្អ និងទុកជាកន្លែងណែនាំដល់កូនចៅយើង អោយដឹងនិងស្គាល់ថា អាវុធគីមីវាមានឥទ្ធិពល ដល់កំរិតណាដល់សុខមាលភាពប្រជាពលរដ្ឋយើង ។

លោកជំទាវក៏បានសូមសំណូមពរឲ្យអាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ចទាំងអស់ត្រូវរួមគ្នាធ្វើអំពើល្អ និងត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ និងត្រូវ យកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ រក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្ត គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ។

ដោយ៖ភក្ដី

 
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post