Sponsor
រិទ្ធី

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា៖ ប្រជាពលរដ្ឋអាមេរិកម្នាក់ កើតមកភ្លាមក្នុងម្នាក់ ជំពាក់ប្រាក់គេ ជាង៤ម៉ឺនដុល្លារ ខណៈកម្ពុជា ជំពាក់គេត្រឹមតែប្រមាណ៤០០ដុល្លារ តែប៉ុណ្ណោះ ក្នុងប្រជាពលរដ្ឋម្នាក់។

ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅក្នុងសហរដ្ឋអាមេរិក និងបងប្អូនខ្មែរមកពីប្រទេសកាណាដា នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាកន្លងមកក្រុមប្រឆាំងតែងតែកេងចំណេញខាងនយោបាយ តាមរយៈការវាយប្រហារ លើរាជរដ្ឋាភិបាល ពាក់ព័ន្ធតម្លៃកសិផល ដោយពេលទៅជួបអាជីវករ សន្យាបញ្ចុះតម្លៃកសិផល តែពេលជួបកសិករ សន្យាដំឡើងថ្លៃកសិផលទៅវិញ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្រុមប្រឆាំងតែងតែដើរបោកប្រាស់ យកលុយរបស់ប្រជាពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស តាមរយៈការសន្យាផ្ដល់តំណែង ពេលឈ្នះឆ្នោត ប៉ុន្តែនេះជាការភូតភរកុហកសុទ្ធសាត។

ក្រោយពីសម្តេច និងគណៈប្រតិភូ បានអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ(អ.ស.ប) លើកទី៧៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor