អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ លទ្ធផលនៃការប្រលងមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ២០ សីហា ២០១៨ បានប្រកាសហើយនារសៀលថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨នេះ ដែលក្នុងនោះមានបេក្ខជន និទ្ទេស A ២៩០ នាក់,បេក្ខជន និទ្ទេស B ១ ៥៣២ នាក់, បេក្ខជន និទ្ទេស C ៤ ៦៣១ នាក់, បេក្ខជន និទ្ទេស D ១៣ ៩៩៩ នាក់ ,បេក្ខជន និទ្ទេស E ៥៤ ៦០៧ នាក់ ខណៈបេក្ខជនប្រឡងជាប់ទូទាំងប្រទេសមានចំនូន ៧៥ ០៥៩ នាក់ ។

ជាមួយនឹងក្ដីរំភើបរីករាយ ក៍មានបេក្ខជនទុកសោកផងដែរ ដែលមិនមានឈ្មោះខ្លួន ហើយជាលទ្ធផលនារសៀលនេះ អ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងនោះគឺ ទៅលើកូនភ្លោះមួយគូ ដែលលទ្ធផលទទួលបានលំដាប់ពិន្ទុខ្ពស់ ដែលមានឈ្មោះថា នី លាងអ៊ី (៩៩.៩៦០) និងម្នាក់ទៀតឈ្មោះ នី លាងអ៊ីម(៩៩.៩៣១)

តែអ្វីដែលគួររឹតតែពិសេសសម្រាប់ពួកគាត់ និងមហាជនមានការចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ ស្របពេលថ្ងៃដែលទទួលបានលទ្ធផលល្អនេះហើយ គឺចំថ្ងៃកំណើតដែលពួកគេកើតតែម្ដង ជារឿងដែលពិតជាចៃដន្យតែម្តង។

ក្រោយពីទទួលដំណឹងដ៏សែនល្អនេះ មានមហាជនជាច្រើនអបអរសាទរ និងត្រេកអរជំនួស ដែលអ្នកទាំងពីរ ធ្វើបានលទ្ធផលល្អ និងជោគជ័យយ៉ាងនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor