header ads

Sponsor

រិទ្ធី

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងទីប្រឹក្សារាជរដ្ឋាភិបាលអាណត្តិទី៦ ចំនួន២០៧រូប។ នេះបើយោងតាមព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩៦៧ ចុះថ្ងៃទីទី២២ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមព្រះរាជក្រឹត្យដដែលបានបញ្ជាក់ថា៖ ឥស្សរជនដែលត្រូវបានតែងតាំង ជាទីប្រឹក្សារាជរដ្ឋាភិបាលទាំង២០៧រូប មានឋានៈស្មើ ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។

ក្នុងចំណោមទីប្រឹក្សារាជរដ្ឋាភិបាលទាំង២០៧រូបនេះ មានទាំងជនជាតិខ្មែរ និងបរទេស ម្យ៉ាងទៀតមានទីប្រឹក្សាមួយចំនួនមិនទទួលប្រាក់បៀវត្ស។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post