header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដើម្បីសោភណ្ឌភាពទីក្រុង សណ្តាប់ធ្នាប់ចិញ្ចើមផ្លូវ រដ្ឋបាលរាជធានីភ្នំពេញ និង មានគម្រងរៀបចំខឿនចិញ្ចើមផ្លូវ ខឿនស៊ុមដើមឈើ និង ក្រាលការ៉ូឡាថ្មី ការឺឡាសម្រាប់ជនពិការ អោយស្របតាមបទដ្ឋាន បច្ចេកទេស និង មានសោភណ្ឌភាព ផ្លូវសងខាងផ្លូវតាម បណ្ដោយមហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់រង្វង់មូលវត្តភ្នំ ដែលស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជាក់ស្តែងនាព្រឹក ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចខាងមុខ ធានាគារជាតិ មន្ទីរសាធារណការ រាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញ ចុះរៀប ការ៉ូឡា ចិញ្ចើមផ្លូវដែលបានចេញសេចក្តីជូនដំណឹង កាលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៨កន្លងមកនេះ ។

សេចក្តីជូនដំណឹងមានន័យដូច្នេះថា «រដ្ឋបាលរាជធានីភ្នំពេញ មានកិតិ្តយស សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋ ក្រុមហ៊ុន និង ស្ថាប័ន ដែលរស់នៅ ប្រកបរបរ និង ធ្វើការនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ចាប់ពីរង្វង់មូលវិមានឯករជ្យ ដល់រមណីយដ្ឋានវត្តភ្នំ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ឲ្យបានជ្រាបថា កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា ចិញ្ចើមផ្លូវសាធារណះ ភ្ញៀវទេសចរណ៏ ជាពិសេសអ្នកធ្វើដំណើរដោយថ្មើរជើង ក្នុងទិសដៅធ្វើការអភិវឌ្ឍន៍ សំដៅរៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវ និង ដើម្បីលើកសោភ័ណ្ឌ ភាពទាក់ទាញដល់ភ្ញៀវជាតិ និង អន្តរជាតិ រដ្ឋបាលរាជ ធានីភ្នំពេញ និង មានគម្រោងរៀបចំខឿនចិញ្ចើមផ្លូវ ខឿនស៊ុមដើមឈើ និង ក្រាលការ៉ូឡាថ្មី ការ៉ូឡាសម្រាប់ ជនពិកា ឲ្យស្របតាបបទដ្ឋានបច្ចេកទេស និង មានសោភ័ណ្ឌភាពដល់ចិញ្ចើមផ្លូវសងខាងតាមបណ្តោយមហាវិថីព្រះនរោត្តម ដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ញៃជូនដំណឹងនេះតទៅ»។

សេចក្តីជូនដំណឹងបន្តថា «អាស្រ័យហេតុនេះ​ សូមសាធារណជនទាំងអស់ និង បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមហាវិថីព្រះនរោត្តមចាប់ពីរង្វង់មូលវិមានឯករាជ្យ ដល់រមណីយដ្ឋានវត្ត មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះរំខានដល់ការចេញចូលគេហដ្ឋាន ឬធ្វើចរាចរឆ្លងកាត់ការដ្ឋាននិងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង ដើម្បីឲ្យការអនុវត្តគម្រោងបានតាមផែនការកំណត់ ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ និង មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសហការអនុវត្តនិង សម្របសម្រួលសណ្តាប់ធ្នាប់ចរាចរលើកំណាត់ផ្លូវខាងនេះ ឲ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់» ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post