header ads

Sponsor

រិទ្ធី

មួយរយៈចុងក្រោយនេះ មានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកបានសម្តែងការព្រួយបារម្ភ ខ្លាចប្រទេសថៃចុះបញ្ជីល្ខោនខោលរបស់ខ្មែរធ្វើជារបស់ខ្លួន។ ការព្រួយបារម្ភមានសម្រាប់ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់វណ្ណៈ មានទាំងប្រជាពលរដ្ឋធម្មតា សិស្សានុសិស្ស​ យុវជន សិល្បៈករ-សិល្បការនី មានទាំងអ្នកនយោបាយផងដែរ។

តួយ៉ាង លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានប្រតិកម្មខ្លាំងៗទៅគណនីយ្យឈ្មោះ Heng Yin ដែលបានលើកឡើងថារចនាបទល្ខោនខោលខ្មែរចម្លងពីសៀម។ លោក ពេជ្រ ស្រស់ បានព្រលះចំៗថា៖ ប្អូនក្រទាំងបុណ្យហើយ ថែមទាំងមកក្រនូវចំណេះទៀត ដែលប្អូនបានលើកឡើងថារចនាបទល្ខោន ខោលខ្មែរចម្លងពីសៀម ហឹមប្អូនអើយប្អូន....! ប្អូន គួរយកពេលទៅធ្វើបុណ្យ ដើម្បីរំលោះកម្មចាស់ ទៅវាប្រសើរជាងប្អូនមកវែកញែករឿងរ៉ាវដែលប្អូនចេះមិនដល់នាំតែបង្កើតនូវកម្មថ្មីទេប្អូនភេទទីបីណា។

ការប្រតិកម្មបែបនេះ ធ្វើឡើងបន្ទាប់ពីគណនីយ្យហ្វេសប៊ុកឈ្មោះ Heng Yin (Chompa Bosba) បានសរសេរក្នុងហ្វេសប៊ុកថា៖ ទង់ជាតិក៏ខុសមុខ ខ្មុកក៏ជារបស់សៀម តួសម្ដែងស្វាក៏ជារបស់សៀម ខ្ញុំព្រះករុណាខ្ញុំសុំបានទេ នេះជារូបខុស ដែលយើងបែរជាជួយផ្សាយវប្បធម៍គេវិញ។

Heng Yin ធ្លាប់សរសេរថា៖ ល្ខោនខោលគឺជារបស់ខ្មែរ តែខ្មែរpost តែរូបល្ខោនហ្លួង តើអ្នកស្គាល់ពីសិល្បៈបានកម្រិតណា មុនអ្នកដៀលសៀមថាលួចរបស់ខ្មែរ?

នៅសុខៗ ក៏គិតថាស្រលាញ់ប្រទេសកម្ពុជា ចាប៉ីដងវែង ចូលជាសម្បត្តិបេតិក៏ភ័ណ្ឌពិភពលោក ក្លាយលេងសំទាន តាមបុណ្យ របាំក្បាច់បុរាណ ចូលជាបេតិក៏ភ័ណ្ធពីភពលោក បានត្រឹមមកឲ្យភ្ញៀវថត យកលុយ១ដុល្លាម្នាក់ ចុះបើខោលចូលជាសម្បត្តិបេតិកភ័ណ្ធ នឹងក្លាយជាអ្វីទៅណ៎????

សូមបញ្ជាក់ថា មន្រ្ដីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្លាប់បានបង្ហាញក្តីសង្ឃឹមថា អង្គការយូណេស្កូ (UNESCO) នឹងចុះបញ្ជីល្ខោនខោលជាសម្បត្តិវប្បធម៌តាមសំណើរបស់កម្ពុជា ក្នុងការផ្តល់ នូវផលប្រយោជន៍យ៉ាងច្រើន សម្រាប់ការអភិរក្សសម្បតិ្តអរូបីរបស់កម្ពុជា។

ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះថា កម្ពុជាគ្មានការព្រួយបារម្ភឡើយ ដោយសារកម្ពុជាមានឯកសារជាមូលដ្ឋានគ្រប់គ្រាន់ដែលបញ្ជាក់ថា ល្ខោនខោលជារបស់ខ្មែរ ជាពិសេសកម្ពុជាបានដាក់ពាក្យស្នើសុំទៅអង្គការយូណេស្កូមុនប្រទេសថៃ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post