header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ កម្លាំងជំនាញ បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតារាបាល់ទាត់ចាស់ ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ស្រីម្នាក់ កាលពីវេលាម៉ោង៤៖៣០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ មានទី១-ឈ្មោះ ឡាំ តាយ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នភូមិបួន សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី មុខរបរមិនពិតប្រាកដ ឃាត់ខ្លួនពីបទជួញដូរ និងទី២-ឈ្មោះ ផែន ចាន់រី ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរនគិរី មុខរបរមិនពិតប្រាកដ ពីបទប្រើប្រាស់។

ជាមួយគ្នា សមត្ថកិច្ចក៏ដកហូតវត្ថុតាង រួមមាន ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀន ចំនួន១កញ្ចប់ធំ ទម្ងន់៨.៤៣ក្រាមទាំងសម្បកថង់។ សមត្ថកិច្ចបានធ្វើតេស្តទឹកនោមជនសង្ស័យ ដោយរកឃើញលទ្ធផលវិជ្ជមាន(+)ទាំង២នាក់ មានន័យថា ជនសង្ស័យបានប្រើប្រាស់ថ្នាំញៀន។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង បានឃាត់ និងរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យជំនាញ ដើម្បីបន្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post