header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ចាមៈ បុរសម្នាក់ ស្រវឹងស្រាជោកជាំ ចុះមុជទឹកចំអន្លង់ជ្រៅ បណ្ដាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងចន្លោះ៥៖០០នាទី ទៅម៉ោង៥៖៣០នាទី នៅចំណុចបឹងកងចក្រ ស្ថិតនៅភូមិបឹងត្រាវ ឃុំសូរគង ស្រុកកងមាស។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សេង សាន ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានផឹកស្រាឡើងស្រវឹង ហើយជិះទូកទៅមើលមងតែម្នាក់ឯង ពេលត្រឡប់មកផ្ទះវិញ ចុះពីលើទូកមុជទឹកចំអន្លង់ជ្រៅ ក៏លង់ទឹកស្លាប់តែម្តង។

ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចយើងបានបង្កើតគណៈកម្មការពិនិត្យសាកសពផ្នែកក្បាល ដងខ្លួន ពុំមានស្លាកស្នាមអ្វីឡើយ។ គណៈកម្មការយើងសន្និដ្ឋានបានថា ពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។ ក្រោយពិនិត្យសាកសពរួច បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post