Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានព្រមានថា ការតស៊ូមតិតបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ពិសេសនោះកូនស្រីលោក កឹម សុខា អាចជាការដាក់បន្ទុក កាត់តែ​ធ្ងន់ចំពោះលោក កឹម សុខា។

ការព្រមានរបស់អ្នកនំាពាក្យបក្សកាន់អំណាច​នេះ ខណៈដែលលោក កឹម សុខា បាននឹង​កំពុងតែជាប់ឃុំខ្លួននៅក្នុងផ្ទះជំនួសការឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្ន ហើយត្រូវនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល។

លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២០ កញ្ញានេះថា កូន​ស្រី កឹម សុខា បាន​ប្តេជ្ញាចិត្តថានឹង​ខិតខំបន្តតស៊ូមតិនៅសហគមន៍អន្តរជាតិថែមទៀត ដើម្បីឲ្យ​មាន​ការទម្លាក់ចោលទាំង​ស្រុងបទចោទប្រកាន់ឪពុកនាងជាជនក្បត់ជាតិសន្ទិ​ដ្ឋិភាពជាមួយបរទេស។

លោកបញ្ជាក់ថា «ការខិតខំរបស់នាងជាសិទ្ធិរបស់នាង តែបើការខិតខំនោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពជាតិ វាមិនត្រឹមតែជួយសម្រាលទោសឪពុកនាងទេ តែវាកាន់តែដាក់បន្ទុកទោសទណ្ឌដល់ឪពុកនាងថែមទៀតផង» ។

លោកបន្ថែមថា រាល់ការតស៊ូមតិ ដើម្បីដោះបន្ទុកជនជាប់ចោទ មិនមែនទៅវាយប្រហារ បន្ទោសបង្អាប់បង្ខូចកេរ្តិ៍ឈ្មោះជាតិសាសន៍ឯង និងវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់នៃកម្ពុជានោះទេ។

តាម​គោល​ការណ៍ច្បាប់ គួរគប្បីរកមេធាវីដែលពូកែ និងល្បីឈ្មោះទៅតតាំងនៅតុលាការ ទើបត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងនីតិវិធីរបស់តុលាការ។

លោក សុខ ឥសាន បានលើកឡើងទៀតថា បើគ្រាន់តែចង់ដោះបន្ទុកជនជាប់ចោទហើយទៅបរិហារកេរ្តិ៍ជាតិសាសន៍ខ្មែរនៅបរទេសនោះ មិនមានន័យថា ជាការដោះបន្ទុករឿងក្តីនោះទេតែផ្ទុយទៅវិញ វាជាការកាន់តែបន្ថែមទម្ងន់ទោសដល់ជនត្រូវចោទថែមទៀតប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor