header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

មិត្តអ្នកអានជាច្រើនច្បាស់ជាស្គាល់ ឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ ដែលលោកតែងតែធ្វើអំពើសប្បុរសធម៍ជាច្រើន ធ្វើអោយមហាជនកោតសរសើរពីទឹកចិត្តរបស់លោកជាខ្លាំង។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ លោកឧកញ្ញ៉ា ទៀ វិចិត្រ បានស្ទុះចុះពីឡានមកឆ្លៀតជួបជាមួយលោកយាយកម្សត់ម្នាក់ កំពុងដើរលក់ស្លឹកបាសនៅតាមដងផ្លូវ ខណៈពេលមេឃកំពុងភ្លៀងរលឹមស្រិចៗៗ។

ដោយក្តីអាណិតអាសូរ ឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ ក៏បានជួយទិញស្លឹកកាបាសលោកយាយទាំងអស់ក្នុងទឹកប្រាក់១០ម៉ឺនរៀល ធ្វើឲ្យលោកយាយរំភើបរហូតមាត់ទន្ទេញតែពាក្យអរគុណទៅកាន់លោកឧកញ្ញ៉ាមិនឈប់។

ទង្វើនេះផងដែល ក៏បានធ្វើអោយមហាជនជាច្រើនសម្តែងការកោតសរសើរយ៉ាងខ្លាំងដល់ទឹកចិត្តសប្បុរសធម៍របស់ឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ កន្លងមក និងពេលនេះក្តី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post