
ស្ទឹងត្រែងៈ នៅវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការបញ្ជាផ្ទាល់ពីលោកអន ចន្ទសុជាតិ នាយខណ្ឌស្តីទី ទើបកម្លាំងបានសហការគ្នាបង្ក្រាបបាន រថយន្ត១គ្រឿង ម៉ាកហាយឡេនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ពោធិ៍សាត់ 2 a-0480 ដឹកជញ្ជូនឈើអារ ប្រណីត ( នាងនួន) ចំនួន១៣៧ដុំ ត្រូវជា៨២០គីឡូក្រាម ស្មើនឹង0,656ម៉ែត្រគូប ត្រូវបានចាប់ឃាត់ នៅត្រង់ចំណុចអភិវឌ្ឍន៍២ ភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឺងត្រែង ដោយគ្មានលិខិតអនុញ្ញាត ប្រព្រឹត្តឡើងដោយលោក នី និត ជាកម្មករ រួមដំណើរ ព្រមទាំងឈ្មោះវ៉ែត ជាអ្នកបើកបរ រត់គេចខ្លួនបាត់ ។

យោងតាមចម្លើយសារភាពពីឈ្មោះ នី នីត អាយុ២៤ឆ្នាំ រស់នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង រថយន្តត្រូវបានកងរាជអាវុធហត្ថយកទៅថែរក្សាបណ្តោះអាសន្ន ៕

