header ads

Sponsor

រិទ្ធី

ស្ពានឆ្លងទន្លេសេកុង (ហៅស្ពានអូរគួក) នៅត្រង់ខ្សែបន្ទាត់ព្រំដែន កម្ពុជា-ឡាវ ក្នុងខេត្តស្ទឹងត្រែង ដែលបានសាងសង់រួចរាល់ ដោយកម្លាំងកងវិស្វកម្ម តែមិនទាន់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ត្រូវបានបាក់ស្រុតកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ។ នេះបើយោងតាមរបាយការណ៍មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង។

របាយការណ៍ ផ្ញើជូនឯកឧត្តម ខៀវ​ កាញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថា៖ ការបាក់ស្រុតក្បាលស្ពាន ឆ្លងទន្លេសេកុង នៅចំណុច បង្គោលលេខ ៧៨ ព្រំដែន កម្ពុជា-ឡាវ នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨។ ឯកឧត្តម រដ្ឋមន្រ្តី ជាទីគោរព ស្ពានឆ្លងទន្លេសេកុង (ហៅស្ពានអូរគួក) នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាឡាវ កសាងដោយកម្លាំងកងវិស្វកម្ម រួចរាល់ជាស្ថាពរហើយ ប៉ុន្តែមិនទាន់សម្ភោធដាក់ឱ្យប្រើប្រាស់នៅឡើយ។

ទាក់ទងនឹងការបាក់ស្ពាននេះដែរ មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបញ្ចេញមតិផ្សេងៗគ្នា អ្នកខ្លះថា គុណភាពខ្លាំងក្លា មិនទាន់សម្ពោធផងបាក់បាត់ ចំណែកឯគណនីយឈ្មោះ Sethisak Khuon សរសរថា អាយុជីវិតរបស់ប្រជាជនដែលត្រូវឆ្លងកាត់ស្ពាននេះជារៀងរាល់ថ្ងៃ ដោយឡែក Sim Sovicha ថា៖ ទឹកធំ បាក់ច្រាំង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post