header ads

Sponsor

រិទ្ធី

ប្រជាពលរដ្ឋមួយគ្រួសារ ស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដោយសារតែដី និងផ្ទះរបស់គាត់ មានគេមករំលោភយកតែម្តង។ អ្នកស្រី យឹម វណ្ណីតា ដែលនអះអាងជាជនរងគ្រោះបាននិយាយថាអ្នកដែលមករំលោភផ្ទះ និងដីរបស់អ្នកស្រីនោះ មានឈ្មោះ គិត ប៊ុន និង ឡឹក លក្ខិណា។

អ្នកស្រី យឹម វណ្ណីតា អាយុ៣១ឆ្នាំ បានរៀបរាប់ថា៖ ផ្ទះ និងដីអ្នកស្រី ទំហំសរុប ៥០ម X ៧០ម កំពុងរស់នៅសព្វថ្ងៃ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយគ្រួសារអ្នកស្រីបានកាន់កាប់ និងរស់នៅតាំងពីឆ្នាំ១៩៩៧ ដោយមានលិខិតទទួលស្គាល់លើសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លី ពីអាជ្ញាធរភូមិ-ឃុំ។

លុះនៅក្នុងដើមឆ្នាំ២០១៧ ក្រុមគ្រួសារលោក គិត ប៊ុន និងបក្សពួក បានចូលមកធ្វើសកម្មភាពវៃទំម្លុះរបងផ្ទះរបស់អ្នកស្រីទាំងកម្រោល ហើយបានបំពានយកដី និងធ្វើការសាងសង់សំណង់ និងរានទេវតាជាប់នឹងសសរផ្ទះ ដើម្បីធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដោយមិនខ្លាចច្បាប់បន្តិចណាឡើយ។ មិនតែប៉ុណ្ណោះ បានចាប់ប្ដី (ឈ្មោះ ពេជ្រ រក្សា) របស់គាត់ដាក់ពន្ធនាគារចំនួន២ឆ្នាំថែមទៀត។

អ្នកស្រី យឹម វណ្ណីតា បានដាក់លិខិតសើ្នសុំកិច្ចអន្តរាគមន៍នៅថ្នាក់ភូមិឃុំ-ស្រុក​ រហូតដល់ខេត្ត នៅតែមិនអាចទទួលបាននូវដំណោះស្រាយ និងផ្តល់យុត្តិធម៌ដល់ពួកគាត់នៅឡើយនោះទេ។

អ្នកស្រី យឹម វណ្ណីតា បានចោទប្រកាន់ថា៖ ទង្វើរបស់ក្រុមគ្រួសារលោក គិត ប៊ុន និងបក្សពួក ព្រមទាំងមន្រ្តីគ្រប់ជាន់ថ្នាក់រហូតដល់តុលាការទៀតនោះ បានធ្វើឱ្យគ្រួសារពួកគាត់រងនូវភាពអយុត្តិធម៌ ឈឺចាប់ជាខ្លាំង ព្រមទាំងអស់ជំនឿទៀតផង។

អ្នកស្រី យឹម វណ្ណីតា បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ឱ្យគ្រួសារគាត់ និងជួយអន្តរគមន៍ដោះលែងប្តីរបស់គាត់ដែលត្រូវបានតុលាការខេត្តព្រះសីហនុ ចាប់ខ្លួនកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ដោយកាត់ក្តីកំបាំងមុខឱ្យជាប់ពន្ធធនាគារយៈពេល២ឆ្នាំ ពីបទវៃបំផ្លាញទ្រព្យសម្បត្តិ តាមបណ្តឹងរបស់លោក គិត ប៊ុន។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post