header ads

Sponsor

រិទ្ធី

ខេត្តកំពង់ចាម៖ កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៦:៥៥ មានអគ្គិភ័យឆាបឆេះព្រះវិហារនៅក្នុងវត្តស្រង៉ែ ឃុំស្រង៉ែ ស្រុកព្រៃឈរ។ នេះបើយោងតាមការចុះផ្សាយក្នុងហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។

ក្រោយពីទទួលព័ត៌មានភ្លាម លោកវសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានដឹកនាំបញ្ជាកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលស្រង៉ែដោយផ្ទាល់ ដោយបានការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ចុះជួយអន្តរាគមន៍បានទាន់ពេលវេលា និង គ្រប់គ្រងស្ថានការបានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង និងប្រើប្រាស់ទឹកចំនួន ០២ស៊ឺទែន។ នេះជាការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។  

យោងតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា៖ ដោយបានកម្លាំងអគ្គីភ័យស្រុកព្រៃឈរ និងស្រុកជើងព្រៃចេញអន្តរាគមន៍ទាន់ពេលកុំអីព្រះវិហារដ៏ធំស្កឹមស្កៃត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសល់ ក្រោយពីបានទទួលព័ត៌មានពីព្រះចៅអធិការវត្តស្រង៉ែ។

 ករណីអគ្គិភ័យឆាបឆេះព្រះវិហារនេះបណ្តាលឱ្យខូចខាត សម្ភារ បរិក្ខារ ដូចជា៖ សម្ភារតុបតែង បាល័ង្កព្រះ ខូចខាតផ្ទាំង គំនូរពិដានមួយចំនួន ខូចខាតការូមួយចំនួន និង សម្ភារមួយចំនួនទៀត។ ក៏ប៉ុន្តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ។

យោងតាមប្រភពបានឱ្យដឹងថា៖មូលហេតុដែលបង្កជាអគ្គិភ័យ បណ្តាលមកពីកាឆាបឆេះភ្លើងទៀនដុតទុកចោល ដោយគ្មានអ្នកមើលខុសត្រូវ នៅក្នុងព្រះវិហារ។

ព្រះតេជគុណ សាន សុជាតិ បានសរសេរក្នុងហ្វេសប៊ុកអមដោយរូបថតព្រះវិហារដែលឆាបឆេះថា៖ អានិសង្សធូបទៀន​ អាចឃើញជាក់ស្តែង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post