header ads

Sponsor

ភក្ដី

(ស្វាយរៀង)៖ រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨លោក តូច ប៉ូលីវ៉ា គណៈអភិបាលរងខេត្តស្វាយរៀង និងជាប្រធានអនុគណៈកម្មការបច្ចេកទេស នៃពិធីប្រណាំងទូក ឆ្នាំ២០១៨   បានដឹកនាំការប្រជុំបែងចែកភារកិច្ចទទួលខុសត្រូវលម្អិតស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ជាពិសេសរៀបចំផែនការចំណាយ ដល់សមាជិកអនុគណៈកម្មការបច្ចេកទេសពិធីប្រណាំងទូក ឆ្នាំ២០១៨  នៅទន្លេវៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ 

មានការចូលរួមពី ឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការ សាកលវិទ្យាល័យស្វាយរៀង លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត សមាជិកអនុគណៈកម្មការបច្ចេកទេស ដើម្បីអនុវត្តន៍ការងារតាមភារកិច្ចដែលបានបែងចែក និងដោះស្រាយអំពីបញ្ហាប្រឈមមួយចំនួន ព្រមទាំងបានចុះពិនិត្យទីតាំងសម្រាប់ក្រុមការងារបច្ចេកទេសឈរជើង និងពិនិត្យលក្ខណៈបច្ចេកទេសទីព្រ័ត្រ។

សូមបញ្ជាក់ថាពិធីប្រណាំងទូក នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ឆ្នាំនេះ គ្រោងនឹងរៀបចំនៅថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨ ហើយដើម្បីរៀបចំពិធីនេះឲ្យប្រព្រឹត្តទៅបានរលូន ល្អប្រសើរ បង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ រដ្ឋបាលខេត្តបានបង្កើតគណៈកម្មការ ចំនួន ១ អមដោយអនុគណៈកម្មការចំនួន ៧ផ្សេងទៀតជាជំនួយការ ៕ ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post