header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុកកង់បីឥណ្ឌាកំពុងឈប់រង់ចាំស្តុបពេញទំហឹង បណ្ដាលឲ្យប៉ើងជាង១០ម៉ែត្រ បាក់បង្គោលប្រាប់ផ្លូវបាក់១ដើម និងរងរបួសធ្ងន់ស្រាល៣នាក់។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១២៖២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨​ នៅត្រង់ចំណុចផ្លូវបែកជាបួន រវាងផ្លូវម៉ៅសេទុង កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ​។

សាក្សីឃើញហេតុការណ៍ ប្រាប់ភ្នាក់ងារសារព័ត៌មានខេមប៉ុស្តិ៍ថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក LEXUS GS300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-4744 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរពីលិចទៅកើត បោះពួយក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1T-2955 ដែលកំពុងឈប់រង់ស្តុប ចំពីក្រោយពេញទំហឹង ប៉ើងជាងដប់ម៉ែត្រ បណ្ដាលកង់បីឥណ្ឌានោះ បន្តទៅបុកបង្គោលប្រាប់ផ្លូវបាក់១ដើម និងបណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល៣នាក់។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះវាស់វែង រួចយករថយន្តបង្ក និងកង់បីឥណ្ឌារងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ដោយឡែក អ្នករងរបួស ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post