header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រសួងបរិស្ថាន ​បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការហាមឃាត់ ការឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន កាន់កាប់ដីព្រៃ ធ្វើជាកម្មសិទ្ធិ ការទិញ លក់ដីរដ្ឋ និងការបញ្ជាក់ការទិញ លក់ដីរដ្ឋខុសច្បាប់ នៅក្នុងតំបន់​ការពារធម្មជាតិ ។

ក្រសួងបរិស្ថាន ​បានបញ្ជាក់ថា ដោយសង្កេតឃើញថា បទល្មើសការឈូសឆាយ កាប់ឆ្ការ ដុត រុករាន នៅបន្តកើតមានឡើង នៅក្នុងតំបន់ការពារធម្មជាតិ ជាពិសេស​នៅក្នុងតំបន់​ឧទ្យាន​ជាតិព្រះសីហនុ «រាម» ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ «គិរីរម្យ» តំបន់ប្រើប្រាស់​ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ ដែនជម្រកសត្វព្រៃលំផាត និងដែនជម្រកសត្វព្រៃ​ស្រែពក ។

ទាក់ទងបញ្ហាទាំងអស់នេះ ក្រសួងដាក់ចេញវិធានការ និងណែនាំឲ្យបញ្ឈប់​នូវរាល់សកម្មភាពខុសច្បាប់ ការឈូសឆាយ កាប់ឆ្ការរុករាន ដុត ទន្ទ្រានដីព្រៃ សាងសង់ខ្ទម ដំាដំណាំ និងការអាស្រ័យផលលើដីរដ្ឋក្នុងតំបន់ការពារធម្មជាតិ និងត្រូវបញ្ឈប់​ការទិញ លក់ដីរដ្ឋ និងការបញ្ជាក់ការទិញ លក់ដីរដ្ឋ ដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ។

ក្រសួងបរិស្ថានអះអាងថា នឹងចាត់វិធាំនការ​ម៉ឹងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើស ដោយផ្អែកលើនីតិវធីច្បាប់ជាធរមាន។

សូមអាន​សេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី១២ ខែកញ្ញានេះ ដូចតទៅ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post