header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ដូចប្រិយមិត្តដឹងហើយថា ក្នុងព្រឹត្តិការណ៍ Asian Game ឆ្នាំ២០១៨ កីឡាការនីកូនខ្មែរកាត់អាមេរិកកាំង ឈ្មោះ Jessa Khan វ័យ១៦ឆ្នាំ បានប្រកួតកីឡាប្រភេទ ជឺជិតស៊ូ ប្រភេទទម្ងន់៤៩គីឡូក្រាម ហើយប្អូនធ្វើបានយ៉ាងល្អ រហូតដណ្តើមបានមេដាយមាសជូនព្រះរាជាណាចក្រកម្ពុជាតិ ដោយផ្តួលកីឡាកីឡាការនីសញ្ជាតិអារ៉ាប់រួម ក្នុងវគ្គផ្តាច់ព្រ័ត្រ។

ជាក់ស្តែង កីឡាការនី Jessa Khan ដែលជាកូនកាត់ខែ្មរអាមេរិក បានប្រើប្រាស់ក្បាច់ឃ្លេ រហូតធ្វើឲ្យ កីឡាការនីសញ្ជាតិអារ៉ាប់រួម សុំចុះចាញ់តែម្តង។

ក្នុងនោះ ក្រៅពីពូកែខាងកីឡាប្រភេទ ជឺជិតស៊ូ កីឡាការនីកូនខ្មែរកាត់អាមេរិកកាំង ឈ្មោះ Jessa Khan ក៏មានសម្រស់ស្រស់ស្អាតមិនធម្មតាដែរ ហើយកាលពីពេលថ្មីៗនេះ កីឡាការនី Jessa Khan កូនកាត់ខ្មែររូបនេះ ត្រូវបានគេអញ្ជើញមកសំភាសន៍ ដើម្បីសួរពីប្រវិត្តិ ក៏ដូចជាចំណាប់អារម្មណ៍នៅពេលដែលអាចដណ្តើមមេដាយមាសជូនជាតិកម្ពុជាទាំងវ័យក្មេង។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post