header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រោមដំណក់ទឹកភ្លៀង និងក្រោមដំណក់ទឹកភ្នែកភរិយា ស្រែកយំទ្រហោស្តាយស្រណោះស្វាមី ដែលជាមន្រ្តីយោធាស័ក្តិ៤កន្លះ បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត ដោយសារជិះម៉ូតូត្រូវរថយន្តស្ទូចបុក ហើយត្រូវរថយន្តកិនពាក់កណ្តាលខ្លួន។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវបេតុងព្រៃស (ចំការដូង) ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ រវាងម៉ូតូម៉ាក ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FI-5257 និងរថយន្តប្រភេទស្ទូច ពាក់ស្លាកលេខ ភ្នំពេញ 3B-6408។

ជនរងគ្រោះ ដែលស្លាប់មានឈ្មោះ ពេជ្រ សុខ អាយុ៣៥ឆ្នាំ ជាមន្រ្តីយោធាកងអង្គរក្ស (ក្រាំងចេក) មានឋានន្តរស័ក្តថ្នាក់វរសេនីយ៍ទោ មានភរិយាទើបមានផ្ទៃពោះប្រហែល៦ខែ និងមានទីលំនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរដោយម៉ូតូតែម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច រីរថយន្តបង្កធ្វើដំណើរពីព្រៃសខាងជើងទៅព្រៃសខាងកើត ក៏បុកជាមួយម៉ូតូរងគ្រោះ រួចកិនទាំងម៉ូតូ និងមនុស្សនៅក្រោមឡាន បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ តៃកុងរថយន្តបង្ក ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានផងដែរ។

ក្រោយកើតហេតុ មិត្តភ័ក្រ្ត និងក្រុមគ្រួសារជនរងគ្រោះ បានមកដល់កន្លែងកើតហេតុ រីឯរថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post