header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង បានទទួលស្គាល់អសមត្ថភាព និងការបរាជ័យរបស់ខ្លួនហើយ។

ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាចនេះ បន្ទាប់ពីឃើញលោក សម រង្ស៊ីបង្ហោះរូបថតជាមួយក្រុមហែហមខ្លួនបានឈរនៅក្បែរកន្លែងកិច្ចប្រជុំ​សភាអ៊ឺរ៉ុប កាលពីថ្ងៃទី១៣ កញ្ញា កន្លងមក។

លោក សុខ ឥសាន បានលើកឡើងថា ក្នុងការចូលមកធ្វើនយោបាយនៅកម្ពុជាជាង២៥ឆ្នាំ សម រង្ស៊ី រូបនេះ នៅសល់តែគូទខោ ហើយត្រូវនិរទេសខ្លួនកណ្តាលវាលវដ្តសង្សារ កណ្តោ ចកណ្តែងអត់កោះត្រើយ។

លោកបញ្ជាក់ថា «គណបក្ស និងចលនា ដែលបានបង្កើតឡើង ត្រូវរលំរលាយជាបន្តបន្ទាប់ទាំង​នៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស។ មនុស្សក្រោមបង្គាប់ បានព្រាត់ប្រាស់គ្មានសល់»

ជាមួយគ្នានោះដែរ លោក សុខ ឥសាន ក៏បានលើកឡើងថា សព្វថ្ងៃទណ្ឌិត សម រង្ស៊ី មានភារកិច្ចដើរតែភូតភរកុហកបោកប្រាស់ បំភាន់សភាពការណ៍ បន្លំមតិសាធារណៈ ហើយដើរប្រមូល​ស្រោមសបុត្រពីអ្នកឆោតល្ងង់មួយចំនួន ដែលជឿស៊ប់គ្មានការពិចារណា។

លោកបានបញ្ជាក់ថា នៅថ្ងៃទី​១៣ កញ្ញា ២០១៨ ទណ្ឌិ​តរូបនេះ បានទៅឈរក្បែរកន្លែងប្រជុំរបស់សភាអីយូ ហើយបានបង្ហោះសារភូតកុហកមួយបែបខែងរ៉ែងថា ខ្លួនមិនខ្ចីចរចាជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាទេ ទុកឲ្យចរចាជាមួយអន្តរជាតិចុះ។ បានអីនឹងចរចា បើទណ្ឌិ​តរូបនេះ អត់មានអីត្រូវចរចាផងនោះ។ ដូច្នេះអត់មានអីត្រូវចរចាជាមួយក្រុមខ្មោចបីសាចក្រៅច្បាប់នេះឡើយ សូមបន្តរស់នៅពនេចរណ៍ ឯនាយសមុទ្រ តាមយថាកម្មទៅចុះ។

សូមជម្រាបថា ការលើកឡើងរបស់លោក សុខ ឥសាន នេះ បន្ទាប់ពីលោក សម រង្ស៊ី បានលើកឡើងបណ្តាញសង្គមថា លោកមិនចរចាជាមួយគណបក្សប្រជាជនកម្ពុជាទេ គឺទុកឲ្យរាជរដ្ឋាភិបាលចរចាជាមួយអន្តរជាតិ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post