header ads

Sponsor

OPPO

មិន​បាច់​រង់​ចាំ​យូរ​ទៀត​ទេ ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ប្រិយមិត្ត​អាច​រក​ទិញ​បាននូវ OPPO F9 នៅ​គ្រប់​ហាងទូរស័ព្ទនានាទូទាំង​ប្រទេស​កម្ពុជា។ មាន​អ្វី​ភ្ញាក់​ផ្អើល​សម្រាប់​ការ​បង្ហាញ​វត្តមាន​ របស់OPPO F9 ​លើ​ទី​ផ្សារ​កម្ពុជា?

ស្ថិត​ក្នុង​តម្លៃ​ ៣៣៩ ដុល្លារ​អាមេរិក OPPO F9 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន។ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ជាថ្ងៃបើកលក់ជាផ្លូវការរបស់ម៉ូដែលសំខាន់ប្រចាំឆ្នាំរបស់OPPO ហើយក៏ជាថ្ងៃកំណត់ដែលអតិថិជនដែលបានកម្ម៉ង់ទុកមុនដើម្បីទទួលយកម៉ូដែលOPPO F9នេះផងដែរ។ យើងសង្កេតឃើញគ្រប់ហាងទូរស័ព្ទស្ទើរតែទាំងអស់សុទ្ធតែមានភ្ញៀវមកយ៉ាងច្រើនកុះករ អ្នកខ្លះបានមករងចាំតាំងពីព្រឹកដើម្បីឆាប់ទទួលបានទូរស័ព្ទទៅប្រើ។ ដោយសារហេតុផលនេះ មានហាងទូរស័ព្ទជាច្រើនជូបនូវបញ្ហាដាច់ស្តុក ខ្វះទូរស័ព្ទជូនដល់អតិថិជន។

ជួបជាមួយម្ចាស់ហាងមួយរូបនៅក្រុងភ្នំពេញ លោកស្រីបានបង្ហើបប្រាប់ឲ្យដឹងថា៖ ក្រុមហ៊ុនOPPOចេញទូរស័ព្ទF9 នេះមក ពិតជាត្រូវចិត្តអ្នកប្រើប្រាស់មែនទែន ព្រោះអតិថិជនចូលចិត្តទូរស័ព្ទដែលមានអេក្រង់ពេញ ថ្មខ្លាំងហើយសាកឆាប់ពេញ RAMទំហំធំដើម្បីងាយស្រួលលែងហ្គេម ជាពិសេសនោះគឺតម្លៃសមរម្យ ដូច្នេះគ្រាន់តែOPPO F9 នេះ ចេញភ្លាម ពួកគាត់ក៏មកទិញភ្លាមតែម្តង។

រីឯកញ្ញា សោភា ដែលជាអតិថិជនដែលបានមកជាវ OPPO F9 បាននិយាយ​ថា កញ្ញា​តាម​ដាន​ OPPO F9 ច្រើន​ដង​មក​ហើយ​តាម​អ៊ីនធឺណិតអំពី​ថ្ងៃ​ចេញ​លក់របស់វា​ ព្រោះ​កញ្ញា​ជា​អ្នក​ចូល​ចិត្ត​ថត​រូប​និងសែលហ្វី មួយ​ថ្ងៃៗ​ចាំ​តែ​ថ្ងៃ​ចេញ​លក់ ហើយ​ថ្ងៃ​នេះ​គ្រាន់​តែ​ប្រកាស​លក់​ភ្លាម​ កញ្ញា​ដើរ​រក​ទិញ​ភ្លាម។ កញ្ញា​បន្ត​ថា សម្រាប់​អ្នក​ចូល​ចិត្ត​លេង​អ៊ីនធឺណិត​ច្រើនដូចរូបនាង OPPO F9នេះហើយដែលសាកសមបំផុត ព្រោះវាសាកថ្មបានលឿន ដូចនេះអារឿងអស់ថ្មទូរស័ព្ទនោះលែងជាបញ្ហាទៀតហើយ។

ខុស​ពី​កញ្ញា សោភា លោកពូថេងដែលបានអញ្ចើញមកជាវទូរសព្ទនៅ​ម្តុំផ្សារដើមគរបាន​ប្រាប់ថា លោកមិនសូវជាយល់ដឺងច្រើនពីទូរស័ព្ទដៃនោះទេ តែប្រពន្ធរបស់លោកស្រលាញ់ទូរស័ព្ទម៉ាកOPPOនេះណាស់ គ្រាន់តែបានឃើញគេចាក់ស្ពតពាណិជ្ជកម្មលើទូរទស្សន៍ភ្លាម ប្រពន្ធលោកពូប្រាប់ថាចង់បាន។ ពេលនោះលោកពូបានមករកទិញ OPPO F9ពីហាងភ្លាម តែខាងហាងប្រាប់ថាទូរស័ព្ទមិនទាន់មកដល់ទេ ទាល់តែថ្ងៃទី៦ខែកញ្ញាបានមកដល់។ ដោយចង់ឲ្យប្រពន្ធសប្បាយចិត្ត លោកពូក៏បានធ្វើការកម៉្មង់នូវOPPO F9នេះមួយគ្រឿងទុក។ លោកពូបន្តថា ពីរថ្ងៃទៀតជាថ្ងៃកំណើតរបស់ប្រពន្ធលោកហើយ លោកពូនឹងយកទូរស័ព្ទនេះទៅsurprise ប្រពន្ធរបស់លោក មិនដឹងគាត់នឹងសប្បាយចិត្តយ៉ាងណាទេ។

ទូរសព្ទ​ម៉ូដែល​ចុង​ក្រោយ​ OPPO F9 មួយ​នេះ​មាន ២ ពណ៌​សម្រាប់​ជ្រើស​រើស​ គឺ ក្រហម (Sunrise Red) និង​ខៀវ (Twilight Blue)  ហើយផ្ទៃ​ខាង​ក្រោយ​មាន​ពណ៌​ប្រដេញ (Gradient) នៅ​ពេល​ចាំង​ពន្លឺ នឹង​ឃើញ​ក្រឡា​រាង​ស្រទាប់​ផ្កា​ឈូក។ បន្ថែម​ពី​នេះ អេក្រង់​រាង​តំណក់​ទឹក (Water Drop Screen) ទំហំ ៦,៣អ៊ីញ កម្រិត FULL HD+  ពិត​ជា​អាច​ទាក់​ចិត្ត​ទាំង​ការ​មើល​អ៊ីនធឺណិត លេង​ហ្គេម និង​មើល​វីដេអូ។

បើនិយាយ​ពី​កម្លាំង​នៃ​ថាម​ពល​ថ្ម​វិញ​គឺ​ខ្លាំង​អស្ចារ្យ OPPO F9 បំពាក់​ដោយ​បច្ចេក​វិទ្យា​សាក​ថ្ម​លឿន  VOOC សាក ៥ នាទី និយាយ​បាន​ ២ ម៉ោង ក្រោម​កម្លាំង​ថ្ម 3500mAh។ OPPO F9  កម្លាំង​ម៉ាស៊ីន​បំពាក់​ដោយ Chip MTK P60, GPU Mali G72, CPU Octa-Core, RAM 6GB, ROM 64GB  អាច​លេង​ហ្គេម​ និង​មើល​វីដេអូ​ដោយ​មិន​ចាំ​បាច់​បារម្ភ​នឹង​បញ្ហា​រអាក់​រអួល​ឡើយ។

ចាំ​អង្កាល​ទៀត? តោះ! ទៅ​យក​កាដូ​ពី​ OPPO F9 ចាប់​ពី​ថ្ងៃ​នេះ​តទៅ!

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post