header ads

Sponsor

រិទ្ធី

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ ហៅកាត់ថាUSAID ​បាន​ផ្តល់​ប្រាក់​ចំនួន​២១​លាន​ដុល្លារ ​ដល់​ក្រុមហ៊ុន​ Tetra​ Tech​ ដោយធ្វើ​កិច្ចសន្យា​រយៈពេល​ ៥ឆ្នាំ ដើម្បី​រក​ដំណោះស្រាយ​បច្ចេកទេស​ កែ​លម្អ​ការ​អភិរក្ស​ធនធានធម្មជាតិ​ និង​ពង្រឹង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​ព្រៃ​ឡង់។​

គម្រោង​ថវិកា​២១​លាន​ដុល្លារ ​របស់ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិទៅឱ្យក្រុមហ៊ុន Tetra​ Tech​ ​គ្រប់​ដណ្តប់​លើ​ផ្ទៃដី​ ៥​លាន​ ហិ​ចតា​ ដើម្បី​អភិរក្ស​ធនធាន​ជីវ​ជម្រុះ​ក្នុង​តំបន់​ព្រៃ​ឡង់ ​ស្ថិត​នៅ​ក្នុងខេត្ត​ចំនួន​៤​ គឺ​ខេត្តស្ទឹងត្រែង​ ក្រចេះ​ ព្រះ​វិហារ​ និង​កំពង់ធំ។ ព្រៃឡង់​ជា​តំបន់​ទេសភាព​បៃតងចុង​ក្រោយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ដែលកំពុងរងការកាប់បំផ្លាញជាបន្តបន្ទាប់។​

​បើតាមលោក​ សេង​ សុ​ខេ​ង​ អ្នកសម្របសម្រួល​បណ្តាញ​កសាង​សន្តិភាព​សហគមន៍​អះអាងថា ធនធានធម្មជាតិ​ និង​ជិ​វ​ចម្រុះ​នៅ​តំបន់​ព្រៃ​ឡង់​កំពុង​រង​ការ​គំរាមកំហែង​ទៅ​រក​ការ​បាត់បង់​ព្រៃឈើ​ សត្វព្រៃ​កម្រ​ និង​ការ​ប្រែប្រួល​អាកាសធាតុ​ ដោយសារ​ការ​កាប់​បំផ្លាញ់​ព្រៃឈើ​ដើម្បី​ជួញដូរ​ និង​បរបាញ់​សត្វព្រៃ​លក់​ក្នុង​ទីផ្សារ​ងងឹត​។

ប៉ុន្តែ លោក សេង សុខេង សាទរ​ចំពោះ​ជំនួយ​មូលនិធិ​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​អភិរក្ស​ព្រៃឈើ​ និង​សត្វព្រៃ​នៅ​ព្រៃ​ឡង់ ​ហើយជំរុញ​ឱ្យ​ម្ចាស់​មូលនិធិ​ធ្វើ​ការ​សហ​ការណ៍​ជាមួយ​ក្រុម​សហគមន៍​ការពារ​ព្រៃ​ឡង់​ ដើម្បី​ការពារ​ព្រៃឈើ​ និង​សត្វព្រៃ​ឱ្យ​មាន​ប្រសិទ្ធភាព​។

​សូមបញ្ជាក់ថា៖ ក្រុមហ៊ុន Tetra​ Tech​ ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​វិស្វកម្ម​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋកាលី​ហ្វ័​រ​ញ៉ា ស​ហ​រដ្ឋ​អា​មេ​រិ​ក ​ក្នុង​ការ​រក​ដំណោះស្រាយ​បច្ចេកទេស​កែ​លម្អ​ និង​លើកកម្ពស់​ការ​អភិរក្ស​ជីវចម្រុះ​ ប្រកបដោយ​និរន្ត​ភាព​និង​ភាពរឹងមាំ​នៅ​តំបន់​ព្រៃ​ឡង់​កម្ពុជា​។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post