header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅមុខវិទ្យាល័យព្រះស៊ីសុវត្ថិ ផ្លូវព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ចាប់តាំងពីវេលាម៉ោង៦៖៣៧នាទីព្រឹក រហូតមកដល់ម៉ោងជាង១០នេះ មានការប្រមូលផ្ដុំដោយលោកគ្រូ-អ្នកគ្រូ និងសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិ ប្រមាណ៦០នាក់ តំណាងឲ្យគ្រូចំនួន១៤៧នាក់ មកលើកបដាចំនួន១១ផ្ទាំង តវ៉ាសុំកុំឲ្យមានការផ្លាស់ប្ដូរលោកនាយកសាលាចាស់ ឈ្មោះ មូល ស៊ុយហេង និងរក្សាភាពដើមរបស់សាលា។

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ រាជធានីភ្នំពេញ បានអញ្ជើញលោកគ្រូ-អ្នកគ្រូ ចូលធ្វើការពិភាក្សា ប៉ុន្តែលោកគ្រូ-អ្នកគ្រូ មិនព្រមចូលជួបលោកប្រធានមន្ទីរអប់រំ រាជធានីភ្នំពេញទេ។

សូមជម្រាបថា ករណីតវ៉ានេះ បានកើតឡើងតាំងពីថ្ងៃម្សិលមិញម៉្លេះ ពោល គឺបន្ទាប់ពីទទួលដំណឹងថា នឹងមានការផ្លាស់ប្ដូរនាយកសាលាចាស់ ហើយប្ដូរឈ្មោះវិទ្យាល័យព្រះស៊ីសុវត្ថិ ទៅជាវិទ្យាល័យជំនាន់ថ្មី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post