header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្រ្តីបម្រើការងារ ផ្នែកអនាម័យម្នាក់ នៅ​ធនាគារ តៃវ៉ាន់ ខូអបភើរេធីវ ខណៈកំពុងធ្វើការសម្អាត​ បាន​ជាន់​ផុងពិដាន​ជើងធ្លាក់ពីលើអគារ ជាន់ទី២ បណ្ដាល​ឲ្យ​បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

សព​ឈ្មោះ ឃុន ដានី អាយុ៤៨ឆ្នាំ ជាបុគ្គលិកផ្នែកអនាម័យ នៅធនាគារខាងលើ អស់រយៈពេលជាង១ឆ្នាំមកហើយ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុ មានស្រុកកំណើតភូមិកំពង់បឹង ឃុំព្រះធតុ សនរុក អូររំាងឱ ខេត្តត្បូងឃ្មុំ ។ មានប្តីឈ្មោះ ហ្គេច វ៉ឹង បានលែងលះគ្នាហើយ មានកូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់។

កូនស្រីបង្កើតរបស់ស្រ្តីរងគ្រោះ ស្នាក់នៅជាមួយម្តាយឈ្មោះ ហ្គេច ស្រីម៉ី អាយុ១៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ បានរៀបរាប់ឲ្យដឹងថា ម្តាយរបស់ខ្លួន បានចូលបម្រើការងារ ជាបុគ្គលិកផ្នែកអនាម័យ នៅធនាគារ តៃវ៉ាន់ ខាងលើ អស់រយៈពេលជាង១ឆ្នាំមកហើយ ស្រាប់តែនៅវេលាម៉ោងខាងលើ បាន​ជួបរឿអកុសលបែបនេះ។

តាមបុគ្គលិក ធនាគារ ខាងលើបានឲ្យដឹងថា វេលាម៉ោងខាងលើ ជនរងគ្រោះដើរសម្អាតលើអគារធនាគារ ហើយជនរងគ្រោះសម្អាតនៅលើជាន់ទី២ បានជាន់ផុងជើងលើសន្លឹកស៊ីប្រូ ធ្វើជាពិដាន បាក់ធ្លាក់តាំងពីជាន់ទី២ មកលើសាបស៊ី​ម៉ង់ត៍ខាងក្រោយ​ បណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ។

ក្រោយកើតហេតុភ្លាមៗ គេក៏បាន​ហៅក្រុមសង្រ្គោះ យក​រថយន្តសង្រ្គោះមក បំណងជួយសង្រ្គោះអាយុជីវិត តែហួសពេលទៅហើយ ជនរងគ្រោះធ្លាក់មកភ្លាមស្លាប់ភ្លាម ទើបផ្អើលដល់សមត្ថកិច្ច ចុះទៅពិនិត្យដល់កន្លែងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ច​ជំនាញ ចុះមកធ្វើកោសលវិច័យ រួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post