header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖កាលពីថ្ងៃទី ២៤ តុលា ជាការឆ្លើយតបទៅនឹងការសន្យា លោក សុខលីម អតីតអគ្គនាយកក្រុមហ៊ុនថៃឃូនគ្រុប និងលំនៅឋាន ហេង ហួត និងជាអនុប្រធានគណបក្សខ្មែរក្រោក បាន ប្រគល់ កុំ ព្យូទ័រ ម៉ាកKOOMPI ចំនួន១១ជូនសិស្សពូកែ និន្ទេសA លំដាប់ពិន្ទុខ្ពស់បំផុតចំនួន១១នាក់ ក្នុងនោះ មានម្នាក់មានពិន្ទូច្រើនជាងគេ និងទទួលបានប្រាក់ឧបត្ថម្ភ បន្ថែមទៀត នៅស្នាក់ការក្រុមហ៊ុន ក្រុមហ៊ុនថៃឃូនគ្រុប និងលំនៅឋាន ហេង ហួត។

ជាមួយគ្នានេះដែរ លោកបានថ្លែងថា នេះជាការសន្យារបស់លោក ជាមួយប្អូនៗ មុនការប្រលងទុតិយភូមិ បាក់ឌុបថានឹងផ្តល់ កុំព្យូទ័រ ម្នាក់មួយគ្រឿងដល់សិស្សដែលមានពិន្ទុ ខ្ពស់ជាងគេចំនួន១១នាក់  ក្នុងម្នាក់ៗ ទទួល បាន កុំព្យូទ័រ ម៉ាកKOOMPI ដែលជាផលិតផលកូនខ្មែរ មួយគ្រឿង ដោយឡែក  ប្អូនស្រី ថន រតនា ដែលជាសិស្សមានពិន្ទុ១០០ពេញ បានទទួលប្រាក់ឧបត្ថម្ភបន្ថែមមួយចំនួនទៀត ។

លោក បន្ថែមថា បើទោះបីជា អំណោច ជាកុំព្យូទ័រ ដែលលោក ប្រគល់ជូន នៅពេលនេះ  វាមិនមានតម្លៃខ្ពស់ក៏ពិតមែន ប៉ុន្តែវាអាចជួយ សម្រួលដល់ការសិក្សា របស់ ប្អូនៗ បាន មួយ  ពិសេស លើកការស្រាវជ្រាវ  និងតាមដាន ពីការរីកចំរើន  នៃសង្គមជាតិនាពេលបច្ចុប្បន្ន និងនៅលើពិភពលោក  ។ហើយ ក៏ជា ការចូលរួម ចំណែក មួយដល់សង្គមជាតិសម្រាប់លើកកម្ពស់វិស័យអប់រំ ក៏ដូចជាការលើកទឹកចិត្តដល់យុវជនសិស្សានុសិស្សឲ្យប្រឹងប្រែងរៀនសូត្រក្លាយជាសសរទ្រូងនៃប្រទេសជាតិដែលកំពុងត្រូវការធនធានមនុស្សជាចាំបាច់។ជាមួយគ្នានេះ លោក ក៏បាន ណែនាំ ឲ្យ ប្អូន ខិតខំរៀនសូត្រ បន្ថែម ជៀស ឲ្យ ផុតពី សកម្មភាពនិងទង្វើរដែលសង្គម ស្អប់ខ្ពើម  ដើម្បី ឲ្យ ក្លាយ ទៅជាទំពាំង ស្នងឬស្សីនៅពេលអនាគត់  ។

នាឱកាសនោះ សិស្សពូកែ និន្ទេសA លំដាប់ពិន្ទុខ្ពស់បំផុតចំនួន១១នាក់ ក៏បានថ្លែងអំណរគុណ ដល់ ក្រុមហ៊ុនថៃឃូនគ្រុប និងលំនៅឋាន ហេង ហួត និង លោក សុខលីម អនុប្រធានគណបក្សខ្មែរក្រោក ដែលបាន ផ្តល់រង្វាន់កុំព្យូទ័រ ដល់ពួក គេ ទាំង ១១នាក់ ដើម្បីសិក្សា ស្រាវជ្រាវ បន្ត  ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post