header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ យ៉ាងហោចណាស់មានមនុស្សចំនួន៤នាក់ បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តឡិចស៊ីស បើកលឿនចុះចំណោត ជាន់ហ្វ្រាំង ហើយរអិលគ្រួសក្រាលលើ​ផ្លូវ ជ្រុលទៅបុកបង្គោលថ្មសុវត្ថិភាព​ រួចក៏ធ្លាក់ផ្លូវតែម្ដង។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង២រសៀល​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុ​ចចំណោតតាតៃក្រោម ចន្លោះគីឡូម៉ែត្រលេខ១២៨-១២៩ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។

រថយន្ត​បង្កគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងនោះ ម៉ាកឡិចស៊ីស RX300​ ពណ៌ផ្សែងបារី ពាក់ស្លាកលេខ ភ្នំពេញ 2I-50676 ធ្វើដំណើរ​ទិសដៅភ្នំពេញទៅទីរួមខេត្តកោះកុង បើកបរ​ក្នុងល្បឿន​លឿន លុះមកដល់ចំណុចកើតហេតុ បាន​ចុះចំណោត ជាន់ហ្វ្រាំង ហើយរអិលក្រួសក្រាលលើ​ផ្លូវ ក៏​រេចង្កូតទៅបុកនិងបង្គោលថ្មសុវត្ថិភាព​ បណ្ដាលឲ្យ​រថយន្តធ្លាក់ផ្លូវតែម្ដង នឹងធ្វើឲ្យមនុស្សជិះក្នុងរថយន្ត៤នាក់ រងរបួសធ្ងន់ស្រាល។

អ្នក​បើកបររថយន្ត​ឈ្មោះ យ៉ែម ផន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (ពុំមានរបួស) និងរួមដំណើរ០៤នាក់ ១-ឈ្មោះ មុំ សុភាព ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិចាក់ជ្រូក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ រងរបួសធ្ងន់ (បាក់ដៃ នឹងជាប់ចង្កេះ)។ ២-ឈ្មោះផែន ឌិន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងសាលា សង្កាត់ពង់ទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ របួសស្រាល (បែកក្បាល)។ ៣-ឈ្មោះ យ៉ែ វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ រងរបួសស្រាល។ ៤-ឈ្មោះ សួស វិចិត្រ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ របួសស្រាល (បែកមាត់)។

ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោមសហការជាមួយកម្លាំង​ជំនាញអធិការដ្ឋាននគរបាលស្រុកោះកុង ចុះអន្តរាគមន៍ និងជួយសង្គ្រោះទាន់ពេលវេលា បានខលហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង នឹងរថយន្តសារ៉ែនរបស់ស្នងការដ្ឋាននគបាលខេត្តកោះកុង ដឹកអ្នករបួសបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តកោះកុង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post