header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ នៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរារណ៍១លើក បង្កឡើងដោយរថយន្តដឹកស៊ីម៉ង់ត៍ ក្រឡាប់ដោយខ្លួនឯង នៅចំណុចចន្លោះបង្គោលលេខ 141-142 ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ខណៈរថយន្តនេះបើកចុះចំណោត ។

សមត្ថកិច្ចប្រាប់ថា រថយន្តម៉ាក HYUNDAI .v1 ពាក់ស្លាកលេខ ភ្នំពេញ 3D1915 ដឹកស៊ីម៉ង់ត៍ចេញពីកំពង់ផែ ស្រែអំបិល ទៅកំពង់សោម បើកបរដោយឈ្មោះ សាក់ គន្ធា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកន្សោមក្លែង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ក្រោយកើតហេតុ រងរបួសស្រាល ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុកើតឡើងដោយសាររថយន្តបើកចុះចំណោត រួចហើយបួងចង្កូត ជាន់ហ្វ្រាំងអត់ស៊ី បណ្តាលឲ្យរថយន្កក្រឡាប់តែម្តង ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post