Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យឆក់ទូរស័ព្ទម្នាក់ ត្រូវអស់ល័ក្ខ ពេលចាប់ខ្លួនបាន ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីក្មេងស្រីនិស្សិតម្នាក់ កាលពី ម៉ោងជាង១០ ព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ តាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រត់គេចទៅដល់ផ្លូវជាតិលេខ៤ ខាងលិចរង្វង់មូលចោមចៅ មុខស្ថានីយ៍ប្រេងPTT ភូមិថ្នល់បំបែក។

ជនសង្ស័យឈ្មោះ ឈឿង ហៃវាសនា អាយុ២៦ឆ្នាំ មុខរបរចោរឆក់ ស្នាក់នៅភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ ឃឿន ឆេងលាប អាយុ២០ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ទូរស័ព្ទដែលជនសង្ស័យឆក់យក ម៉ាក IPhone 6Plus ពណ៌ខ្មៅ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ក្មេងស្រីរងគ្រោះ ជិះម៉ូតូ តាមផ្លូវសហព័ន្ធពីលិចទៅកើត លុះដល់ចំណុចខាងលើ ត្រូវបានជនសង្ស័យជិះម៉ូតូ មួយគ្រឿងម៉ាកហុងដា សេ១២៥ សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-0330 មកឆក់យកទូរស័ព្ទពីដៃ បានសម្រេចហើយ ជនសង្ស័យ ជិះម៉ូតូបត់ត្រឡប់ក្រោយវិញ ក្នុងគោលបំណងរត់គេចចូលផ្ទះ ក៏ប៉ុន្តែ ផ្ទះក្មេងរងគ្រោះនៅក្បែរនោះដែរ ស្គាល់ភូមិសាស្រ្តច្បាស់ ដេញតាមពីក្រោយ ស្រែកផង ដេញផង រហូតដល់ភូមិថ្នល់បំបែក ជនសង្ស័យចូលផ្ទះមិនកើត ដោយសារ ជនរងគ្រោះ សន្តិសុខសាលាខណ្ឌ និងពលរដ្ឋ ដេញទាន់ ស្រែកព័ទ្ធចាប់បាន ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣។

ជនសង្ស័យក្រោយចាប់ខ្លួនបាន នាំយកទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣ ដើម្បីកសាងសុំណុំរឿងតាមនីតិវិធី បញ្ជូនទៅផ្នែកជំនាញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor