header ads

Sponsor

រិទ្ធី

ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ នេះ គឺជាទិវាគ្រូបង្រៀន ក្នុងទិវានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បានប្រារព្ធទិវានេះ នៅវិទ្យាស្ថានជាតិអប់រំ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។

ដោយឡែក ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលមានលោក រ៉ុង ឈុន ជាទីប្រឹក្សា បានដឹកនាំប្រារព្ធទិវានេះ នៅទីលានប្រជាធិបតេយ្យថ្មី ទល់មុខឃ្លាំងសាំងឫស្សីកែវ ដោយមានការចូលរួមពីតំណាងលោកគ្រូ អ្នកគ្រូ មកពី ២៥ រាជធានី ខេត្ត ដឹកនាំដោយអ្នកគ្រូ អ៊ុក ឆាយ៉ាវី ជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។

កម្លាំងចម្រុះជាង ១០០នាក់ បានធ្វើការហាមឃាត់លោកគ្រូ អ្នកគ្រូ មិនឱ្យដង្ហែញត្តិទៅក្រសួងអប់រំ យុវជន និងកីឡា។

សូមបញ្ជាក់ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានអះអាង ដើម្បីលើកកម្ពស់ជីវភាពគ្រូបង្រៀន និងវិស័យអប់រំ

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏ស្នើទៅរដ្ឋសភាជាតិ រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ត្រូវដោះស្រាយនូវចំណុចមួយចំនួន៖ ១-ដំឡើងប្រាក់បៀវត្សគោលអប្បបរមា ២លានរៀលក្នុងមួយខែ សម្រាប់គ្រូម្នាក់ ២- ត្រូវមានវិធានការទប់ស្កាត់ និងស៊ើបអង្កេតអំពើពុករលួយនៅក្នុងស្ថាប័ន ៣-ដំឡើងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ៤-សាលាគ្រប់កម្រិតទាំងអស់ត្រូវផ្សព្វផ្សាយរបាយការណ៍ហិរញ្ញវត្ថុ និងគម្រោងថវិកា PB និងSIS ៥- ត្រូវផ្តល់កុំព្យូទ័រ សម្ភារឧបន្ទេស ដល់សាលាទាំងអស់ ។ល។ និង។ល។

លោក រ៉ុង ឈុន ក៏បានស្នើឱ្យរាជរដ្ឋាភិបាលបង្ហាញឱ្យច្បាស់ពីឥទ្ធិពលប្រជាជនចិនដែលមានវត្តនៅក្នុងប្រទេសកម្ពុជា។ លោក ក៏ព្រមានថាប្រជាជនកម្ពុជាអាចក្លាយជាជនជាតិភាគតិចនៅក្នុងប្រទេសរបស់ខ្លួន។

គួររំលឹកថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានស្នើសុំប្រារព្ធទិវានេះក្នុងវត្តភ្នំ ប៉ុន្តែសាលាក្រុងភ្នំពេញមិនអនុញ្ញាតទេ គឺឱ្យធ្វើនៅទីលានប្រជាធិបតេយ្យថ្មី តែមិនឱ្យដើរហែក្បួននោះទេ។  

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post