header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

អាមេរិកៈ មន្ទីរបច្ចកោណ កំពុងបញ្ជូនទាហាន៥.២០០នាក់ ទៅកាន់តំបន់ព្រំដែនជាមួយប្រទេសម៉ិកស៊ិក ខណៈដែលជនអន្តោប្រវេសន៍មកពីអាមេរិកកណ្តាលរាប់ម៉ឺននាក់ កំពុងសម្រុកធ្វើដំណើរឆ្ពោះមកកាន់ភាគខាងជើង ដោយឆ្លងកាត់ប្រទេសម៉ិកស៊ិក។

លោកឧត្តមសេនីយ៍ តេរ៉េន អ័រសូកណេស៊ី បាននិយាយថា ការដាក់ពង្រាយទាហាន ដែលមានឈ្មោះថា Operation Faithful Patriot នឹងផ្តោតសំខាន់នៅរដ្ឋតិចហ្សាស់ រដ្ឋអារីហ្សូណា និងរដ្ឋកាលីហ្វ័រញ៉ា។

ដោយឡែក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការឈ្លានពានរបស់ជនអន្តោប្រវេសន៍ នឹងត្រូវពើបប្រទះជាមួយយោធាសហរដ្ឋអាមេរិក ដែលកំពុងរង់ចាំពួកគេនៅទីនោះ។

សូមបញ្ជាក់ថា សមាជិកឆ្មាំជាតិ២.១០០នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់ព្រំដែនរួចទៅហើយ ក្រោយពីមានសំណើលើកមុនដោយលោក ត្រាំ កាលពីខែមេសា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post