header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យ៉ាងម៉ិចនឹង! នាយទាហានស័ក្ដិ៤ម្នាក់ លោតសម្លាប់ខ្លួន ពីលើអគារសកលវិទ្យាល័យការពារជាតិ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៣៖៣០នាទីទាបភ្លឺ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងសកលវិទ្យាល័យការពារជាតិ អគារB ជាន់ទី២ ក្រុមទី១ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បន្ទាប់គេប្រទះឃើញសពឈ្មោះ រិន រី ភេទប្រុស អាយុ៤៧ឆ្នាំ អត្តលេខ០៣០៥២៨ ឋានៈវរសេនីយ៍ត្រី មកពីកងពលផ្មើរជើងលេខ១៤ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ​ជាសិក្ខាកាមជំនាន់ទី២ ឆ្នាំទី១ វគ្គបរិញ្ញាប័ត្រជាន់ខ្ពស់អប់រំចិត្តសាស្ត្រ ដេកស្លាប់នៅនិងការ៉ូឡាថ្ម។

ក្រោយពីមន្ត្រីជំនាញពិនិត្យសាកសពរួច ឃើញថា សពពិតជាស្លាប់ដោយធ្វើអត្តឃាតលោតពីលើអគារពិតប្រាកដមែន។ ក្រោយកើតហេតុ ខាងសកលវិទ្យាល័យការពារជាតិ បានប្រគល់សពទៅអង្គភាពដើមវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post