header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសធ្វើបុណ្យ៣យប់ ៣ថ្ងៃ ឆ្លងឆ្នាំ នៅវិមានឈ្នះឈ្នះ ដើម្បីអបអរសាទខួបលើកទី២០ ថ្ងៃបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងជំនួបសំណេះសំណាលជាមួយកម្មករ ស្រុកមុខកំពូល ខេត្តកណ្តាល នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះថា «ឆ្នាំនេះ យើងនៅដល់បុណ្យធំៗមួយចំនួនទៀត ដូចជា ទី១- បុណ្យឯករាជ្យជាតិ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៩ ខែវិច្ឆិកា, ទី២- ថ្ងៃបុណ្យអ៊ុទូក បន្ទាប់ទៅពិធីរំឭកខួបលើកទី៤០ នៃថ្ងៃបង្កើតរណៈសិរ្សសង្គ្រោះជាតិកម្ពុជា នៅស្រុកស្នួល ខេត្តក្រចេះ ដែលជាចំណុចចាប់ផ្តើមសំខាន់ នៃការគោះជួង នៃការបង្កើតថ្ងៃទី៧ មករា ឆ្នាំ១៩៩៧»

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានឲ្យដឹងថា បន្ទាប់មានបុណ្យជាបន្តបន្ទាប់ រាជរដ្ឋាភិបាល នឹងធ្វើបុណ្យនៅវិមានឈ្នះឈ្នះ ចំនួន៣យប់៣ថ្ងៃតែម្តង។ សម្តេចតេជោ បញ្ជាក់ថា “៣យប់ ៣ថ្ងៃ អញ្ជើញអ្នកមុខកំពូល ទៅរាំងវង់នៅហ្នឹងតែម្តង។ មិនមែនលេងតែពេលយប់ទេ ទាំងពេលថ្ងៃ ក៏រាំងវង់រាំឲ្យពេញតែម្តង។ ទូរទស្សន៍ PNN នៅនឹងស្រាប់ ផ្សាយទៅហើយ ទូរទស្សន៍ណាចង់ផ្សាយ ទៅដាក់ឲ្យពេញនឹងតែម្តង”។

សម្តេចក៏បានលើកឡើងថា ការធ្វើបុណ្យរំឭកខួបលើកទី២០ឆ្នាំ នៅវិមានឈ្នះឈ្នះនេះ គឺធ្វើចំថ្ងៃឆ្លងឆ្នាំ គឺថ្ងៃទី២៩, ៣០, ៣១ យើងរួមគ្នាមកបាញ់កាំជ្រូចឆ្លងឆ្នាំនៅទៅនឹងទៅ។ សម្តេចគូសបញ្ជាក់ថា «ខួបទី២០ គឺជាថ្ងៃដែលយើងបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះ-ឈ្នះ។ នយោបាយឈ្នះឈ្នះ គឺជានយោបាយដែលធ្វើឲ្យប្រទេសកម្ពុជា របស់យើង ទទួលបានសន្តិភាព និងឯកភាពទឹកដីរបស់យើង ហើយនយោបាយនេះ បាននាំមកនូវការអភិវឌ្ឍទាំងសេដ្ឋកិច្ចសង្គម ដែលមិនឲ្យប្រជាជនស្លាប់ទៀត»

ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានឲ្យដឹងថា បន្ទាប់ពីធ្វើបុណ្យវិមានឈ្នះឈ្នះរួច ក៏នៅខួបលើកទី៤០ឆ្នាំ នៃថ្ងៃរំដោះជាតិ៧មករា ឆ្នាំ១៩៧៩-២០១៩។

សម្តេចតេជោ លើកឡើងទៀតថា សម្រាប់ការអភិវឌ្ឍប្រទេសមកដល់សព្វថ្ងៃនេះ មិនមែនតែ ហ៊ុន សែន, ហេង សំរិន, ជា ស៊ីម និងអ្នកផ្សេងទៀតនោះទេ ក៏មានបាត់ដៃរបស់ជូនជីតារបស់ឪពុកម្តាយក្មួយៗ ដែលបាមបន្សល់ទុកជាមរតក នូវការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post