header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចកំណត់យកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ ជួបជាមួយសិស្សប្រឡងបាក់ឌុបជាប់និន្ទេស A ក្នុងសម័យប្រឡង ២០ សីហា ឆ្នាំ២០១៨កន្លងមក។ នេះបើយោងតាមប្រសាសន៍របស់សម្ដេច ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនី នាព្រឹកថ្ងៃទី៣០ ខែតុលានេះ នៅខេត្តកណ្ដាល។

ខណៈដែលអញ្ជើញជួបសួរសុខទុក្ខបងប្អូនកូនក្មួយកម្មករ៦,៧៨៥នាក់ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ក៏បាន​ឲ្យ​មន្ត្រីនៅតាមមូលដ្ឋាន ត្រូវគិតគូរដឹកជញ្ជូនសិស្ស ដែលប្រឡង​ជាប់និន្ទេស A ទាំងទៅទាំងមក ក្នុងការមកជួបសម្តេច នៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ។

សូមជម្រាបថា បន្ទាប់ពីរកកំហុសនៃការបូកពិន្ទុ ក្រោយមានការតវ៉ា ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលសម្រាប់មុខវិជ្ជាគណិតវិទ្យារបស់បេក្ខជនចំនួន៧៤០បន្ទប់ មានបេក្ខជនជាប់សរុប៧៦.០៣៤នាក់ ត្រូវជា៦៧.០៧ភាគរយ។ បេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន២.២២២នាក់ និទ្ទេស C ចំនួន៦.០៤១នាក់ និទ្ទេស D ចំនួន១៥.១៤០នាក់ និងនិទ្ទេស E ចំនួន៥២.១៨៣នាក់។

គួររំឭកផងដែរថា ការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៧-២០១៨ កាលពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ មានមណ្ឌលប្រឡងនៅគ្រប់រាជធានី-ខេត្ត សរុប១៩៦មណ្ឌល, បន្ទប់៤.៦៥៥បន្ទប់ប្រឡង និងបេក្ខជនចុះឈ្មោះក្នុងបញ្ជីប្រឡងសរុប១១៥.២៦៨នាក់ ដែលក្នុងនោះ ៩០.១២០នាក់ ជាបេក្ខជនចំណេះទូទៅ ១៧.០៣១នាក់ ជាបេក្ខជនស្វ័យរិន, ៤.៤២៥នាក់ ជាបេក្ខជនបំពេញវិជ្ជា និង៣.៦៩២នាក់ ជាបេក្ខជនស្វ័យរិន បំពេញវិជ្ជា។ ដោយឡែក បេក្ខជនអវត្តមានចំនួន១.៩០៣នាក់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post