header ads

Sponsor

រិទ្ធី

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការពារ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយថាយោងតាមកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការសហប្រជាជាតិ (អ.ស.ប) ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងបញ្ជូនកងវិស្វកម្មលេខ៥៩៤ ចំនួន២១៦នាក់ ក្នុងនោះ រួមទាំងនារី ១០នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាព អ.ស.ប នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដែលពិធីជូនដំណើរនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស នៅវេលាម៉ោង ៨:០០នាទី ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។

ដោយឡែក បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ កម្មវិធីមាតុភូមិនិវត្តន៍នៃកងវិស្វកម្មលេខ៩៥៤ ចំនួន២១៦នាក់ ពីសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងកងរាជអាវុធហត្ថលេខ៦១៨ ចំនួន៦១៨ ពីសាធារណរដ្ឋស៊ូដង់ខាងត្បូង ត្រូវរៀបចំឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ នៅវេលាម៉ោង ០៣:៣០នាទីរសៀល ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង។

តាមសេចក្តីប្រកាសដដែល បានបញ្ជាក់ថា៖ កងវិស្វកម្មលេខ៥៩៤ ជាកងវិស្វកម្មលើកទី៥ហើយ ដែលត្រូវបានបញ្ជូនទៅចូលរួមបេសកកម្មរក្សាសន្តិភាព អ.ស.ប នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post