header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសមួយក្រុមមានគ្នា៥នាក់ បាននាំគ្នាចូល​ផឹកស៊ីបង្កជម្លោះនៅក្នុងក្លឹបហ្គោល ឡាញ លុះចេញមកវិញ បានទៅ​វាយយុវជនមួយក្រុមទៀតមានគ្នា៩នាក់ នៅក្លឹបហ្សូក បណ្តាលឲ្យយុវជនម្នាក់ប៉ោងមុខមួយហៀង រួចឆ្លើយថា វាយច្រឡំមនុស្ស តែ​ត្រូវកម្លាំងអាវុធហត្ថខណ្ឌខសែនសុខឃាត់ខ្លួន។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខក្លឹបកម្សាន្ត​ហ្សូក តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមសម្តីបុរសជាជនដៃដល់ម្នាក់ក្នុងចំណោមកបក្ខពួក៥នាក់ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ រូបគេទាំង៥នាក់ បាននាំគ្នាចូលទៅផឹកស៊ីក្នុងក្លឹបសម្សាន្តហ្គោឡាញ ហើយបានបង្កជម្លោះគ្នាជាមួយបក្ខពួកមួយក្រុមទៀតនៅក្នុងក្លឹបនោះ ដោយមិនបានបង្កហិង្សាដាក់គ្នាទេ លុះបានផឹកស៊ីចប់រៀងៗខ្លួន ក៏នាំចេញមកក្រៅ ហើយបានជិះម៉ូតូបីគ្រឿងបន្តដំណើរទៅមុខទៀត លុះមកដល់កន្លែងកើតហេតុ  មាន​យុវជន៩នាក់ ទើបនឹងចេញពីក្លឹប ហ្សូក បម្រុងឡើងជិះរថយន្តមួយគ្រឿងត្រឡប់ទៅផ្ទះវិញ​ ស្រាប់តែបុរសម្នាក់ក្នុងចំណោច៥នាក់ជាអ្នកដៃដល់បានប្រាប់ទៅបក្ខពួករបស់ខ្លួនថា នោះគ្នាវា ដែលបានឈ្លោះជាមួយពួកយើង ស្រាប់តែបុរសម្នាក់ជាអ្នកដៃដល់បានចុះពីលើម៉ូតូទៅគោះទ្វារ​រថយន្ត ដែលជនរងគ្រោះកំពុងជិះនៅខាងក្នុងបានលោតទៅដាល់២-៣ដៃ បណ្តាលឲ្យប៉ោងមុខមួយចំហៀង រួចឆ្លើយថា វាយច្រឡំមនុស្ស តែត្រូវបានសន្តិសុខ នៅនិងក្លឹបធ្វើការឃាត់ និងដកហូតម៉ូតូទុកប្រគល់ជូនសមត្ថកិច្ច។

បើតាមចម្លើយខាងជនរងគ្រោះឲ្យដឹងថា រូបគេមានគ្នា៩ជិះរថយន្តមួយគ្រឿងចូលមកផឹកស៊ីរាំលេងកម្សាន្តនៅក្នុងក្លឹប ហ្សូក ហើយក៏គ្មានរឿងអីនៅក្នុងក្លឹបនោះដែរ លុះបានផឹកស៊ីចប់ក៏បាននាំចេញមកក្រៅបំណងបើករថយន្តត្រឡប់ទៅផ្ទះ​ ស្រាប់តែជនបង្កមួយក្រុមខាងលើនោះមកវាយមិត្តភក្តិគាត់ បណ្តាលឲ្យប៉ោងមុខមួយចំហៀង ធ្វើឲ្យ​ឆោឡោ ស្រាប់តែក្រុមជនដៃដល់មកសូមទោស ហើយប្រាប់ថា វាយច្រឡំ។

ក្រោយកើតហេតុកម្លាំងអាវុធហត្ថខណ្ឌបានចុះមកដល់បាននាំខ្លួនក្រុមបង្កនិងក្រុមរងគ្រោះយកមកសួនាំបន្តនៅអាវុធហត្ថខណ្ឌសែនសុខ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post