header ads

Sponsor

រិទ្ធី

ឯកឧត្តម ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថា បើទោះជាសហភាពអឺរ៉ុបសម្រេចដកឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធ ក៏មិនមានបញ្ហាអ្វីប៉ះពាល់ដល់កម្ពុជានោះទេ ដោយថានោះគ្រាន់តែជាកិច្ចព្រមព្រៀងនៃការធ្វើពាណិជ្ជកម្ម តែប៉ុណ្ណោះ ហើយវាជាសិទ្ធិរបស់សភាពអឺរ៉ុប ដោយថានេះជារឿងពាណិជ្ជកម្ម និងការអភិវឌ្ឍ ហើយមិនមានប្រទេសណាសង្កត់ប្រទេសណាទេ។​

ថ្លែប្រាប់សារព័ត៌មានក្នុងស្រុក អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖ ជាសិទ្ធិរបស់EU ហើយមកដល់ពេលនេះគេអត់ទាន់សម្រេចអីក៏ជាសិទ្ធិរបស់EU ហើយបើគេសម្រេចក៏ជាសិទ្ធិរបស់EU ឯកម្ពុជាជាសិទ្ធិរបស់កម្ពុជា។

ឯកឧត្តមសង្កត់ធ្ងន់ថា ឯរឿងអនុគ្រោះពន្ធគឺជារឿងរកស៊ីទៅវិញទៅមក ពាណិជ្ជកម្ម និងការអភិវឌ្ឍ។ បើសិនជាយើងអាចត្រូវគ្នាក្នុងការធ្វើពាណិជ្ជកម្ម និងដើម្បីអភិវឌ្ឍន៍ អាហ្នឹងគឺយើងបន្តធ្វើជាមួយគ្នាទៅ ហើយបើយើងយល់ឃើញខុសគ្នា អាហ្នឹងយើងបែរខ្នងដាក់គ្នាទៅ អាហ្នឹងវាមានបញ្ហាអី។

ការអះអាងរបស់ឯកឧត្តម ឈឹម ផលវរុណ នេះធ្វើឡើងក្រោយពី សហភាពអឺរ៉ុប បានកំពុងអនុវត្តដំណើរការដកហូតប្រព័ន្ធអនុគ្រោះពន្ធ ពីកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ម្សិលមិញនេះ ដោយលើកយកបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

ទោះយ៉ាងណា សហភាពអឺរ៉ុបបញ្ជាក់ថា នៅមិនទាន់ដល់ដំណាក់កាលដាច់ខាតនោះទេ គឺនៅតែបើកផ្លូវក្នុងការចរចាជាមួយប្រទេសកម្ពុជា។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post