header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ ជនសង្ស័យម្នាក់​ត្រូវកម្លាំងសមត្ថកិច្ចក្របួចជាប់ ខណៈសង្ស័យ​កាន់ដំបងឫស្សី​ប៉ុនកដៃកូនក្មេង ឈរកណ្តាលផ្លូវស្ទាក់ចាំវាយគេ លុះឃើញដួលម៉ូតូ ក៏លើកជិះម៉ូតូគេរត់គេចខ្លួន ។ ហេតុការណ៍​នេះ​បង្កការភ្ញាក់ផ្អើល​កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១០ និង៤៥នាទីព្រឹក នៅចំណុចភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

លោកវរេសនីយ៍ឯក សេង សុជាតិ អធិការនគបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អេម លាងសែ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិចេក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

រីឯជនសង្ស័យ ឈ្មោះ រុំ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ។

វត្ថុតាងចាប់យក ដំបងឫស្សីងាប់ទំហំប៉ុនកដៃក្មេង មានប្រវែង៥០សង្ទីម៉ែត្រ របស់ជនសង្ស័យធ្វើសកម្មភាព និងម៉ូតូ១គ្រឿង ម៉ាកហ្វីណូ (fino) ព៌ណស លាយក្រហម គ្មានស្លាកលេខ ដែលជារបស់ជនរងគ្រោះ ។

លោកអធិការបន្តាថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះកំពុងជិះម៉ូតូឌុបបងស្រី និង ក្មួយប្រុស អាយុ៣ឆ្នាំ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានជួបឈ្មោះ រុំ វាសនា ភេទប្រុស អាយុ២៨ឆ្នាំ ដៃកាន់ដំបងឫស្សីប្រវែងកន្លះម៉ែត្រ បានមកស្ទាក់គំរាមវ៉ៃទៅលើឈ្មោះ អេម លាងសែ ។ ភ្លាមនោះជនរងគ្រោះបានដួលម៉ូតូ រួចជនសង្ស័យបានលើកម៉ូតូជិះមកទិសខាងជើងបាត់ ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវសហការជាមួយកម្លាំងនគរបាលស្រុកស្អាង ស្ទាក់ចាប់បានជនសង្ស័យខាងលើរួចបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្តនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post