header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ សពលោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១៖០០នាទីរសៀល ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។

ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងមន្ត្រីនៃរាជរដ្ឋាភិបាលទាំងអស់ បានសម្តែងនូវសមានទុក្ខដ៏ក្តុកក្តួល សោកស្តាយ អាឡោះ អាល័យជាទីបំផុត និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃសព។

មរណភាពរបស់លោក នៃ ប៉េណា គឺជាការបាត់បង់កុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ពោរពេញដោយឆន្ទៈមនសិការ ក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post