header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ ផ្ទះបាយមួយខ្នង និងសម្ភារៈមួយចំនួនទៀត ត្រូវអគ្គិភ័យឆាបឆេះម៉ត់គ្មានសល់ ប៉ុន្តែមិនបង្កឲ្យមានគ្រោះថ្នាក់មនុស្សនោះទេ ខណៈដែលម្ចាស់រវល់ ហើយដាក់ឆ្នាំងរម្ងាស់ស៊ុប និងរម្ងាស់ទឹកត្រីចោល។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ច ចុះជួយអន្តរាគមន៍ និងបាញ់ទឹកពន្លត់ កាលពីវេលាម៉ោង១៖០៥នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឃោសាង សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

បើយោងតាមសមត្ថកិច្ច បានឲ្យដឹងថា ផ្ទះបាយដែលមានទំហំ៤×៦ម៉ែត្រ ត្រូវភ្លើងឆាបឆេះសល់ផេះ មានម្ចាស់ឈ្មោះ ប៉ាល់ សារ៉ាន ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានដាក់ឆ្នាំងរំងាស់ស៊ុបនៅក្នុងផ្ទះបាយ រួចគាត់រវល់ទៅផ្ទះអ្នកជិតខាងភ្លេចខ្លួនថា រំងាស់ស៊ុប និងទឹកត្រី ទល់តែមានផ្សែងហុយចេញពីផ្ទះបាយ ទើបដឹងថា មានភ្លើងឆេះក៏បាននាំគ្នាដងទឹកជះពន្លត់ន។

ប្រភពបានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មានពីពលរដ្ឋថា មានអគ្គិភ័យឆាបនោះ រថយន្តរបស់ស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង១គ្រឿង និងរថយន្តរបស់កម្លាំងកងរាជអាវុធខេត្តស្វាយរៀងមួយគ្រឿង ចេញមកកន្លែងកើតហេតុ ដើម្បីជួយបាញ់ទឹកពន្លត់ ទើបធ្វើឲ្យភ្លើងដែលឆាបឆេះរលាត់ទាំងស្រុង។ ហើយផ្ទះបាយ និងសម្ភារៈដែលត្រូវភ្លើងឆាប់នេះរលាត់ គេពុំទាន់ដឹងថា ការខូចខាតអស់ប៉ុន្មាននោះ។

សូមបញ្ជាក់ផងដែលថា កន្លងមក លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ធ្លាប់បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហា ភ្លើងទាន ធូប ភ្លើងចង្ក្រាន និងអគ្គិសនី ដែលបង្កជាអគ្គិភ័យបំផ្លេចបំផ្លាញទ្រព្យសម្បត្តិផ្ទះសំបែង និងអាយុជីវិតផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post