
កំពង់ឆ្នាំងៈ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនឪពុកចិត្តតិរច្ឆានម្នាក់ ដែលបានចាប់រំលោភកូនស្រីបង្កើតខ្លួនឯង តាមពាក្យបណ្ដឹងជនរងគ្រោះ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិជ្រលងកក់ ឃុំក្រាំងលាវ ស្រុករលាប្អៀខេត្តកំពង់ឆ្នាំង ដោយប្រព្រឹត្តជាយូរឆ្នាំងមកហើយ ពោលគឺចាប់តាំងពីឆ្នាំ២០០៨ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់។
លោកវរសេនីត្រីយ៍ លឹម ហាក់ ប្រធានមន្ទីរយុត្តិធម៌ ការិយាល័យជំនាញកងរាជអាវុធហត្តខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ឪពុកតិរច្ឆានរូបនេះ ឈ្មោះ ឯល វន្ថា (ហៅឡោក គឹមលាង)ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរ យោធាចូលនិវត្តន៍ រស់នៅភូមិ/ឃុំកើតហេតុ។ ចំណែកក្មេងរងគ្រោះឈ្មោះ(ស ស ផ ណ) អាយុ១០ឆ្នាំ សិស្ស ។
តាមពាក្យបណ្ដឹងជនរងគ្រោះ បានឲ្យដឹងថា ឪពុកនាង បានចាប់រំលោភតាំងពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន បានសម្រេចជារឿយៗ ជាក់ស្ដែងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១១យប់នៅលើផ្ទះខ្លួន។ លុះដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ទើបនាងបានប្រាប់ម្តាយថា នាងត្រូវឪពុកចាប់រំលោភជាញឹកញាប់។ ឮដូច្នោះ ម្តាយក៏សម្រេចចិត្តនាំកូនស្រីរត់គេចខ្លួនពីផ្ទះចោលប្តី។ លុះដល់ថ្ងៃទី៣០ ខែតុលា ក៏សម្រេចចិត្តមកប្តឹងកងរាជអាវុធហត្ថរាជធានី ក៏បញ្ជូនមកឲ្យប្តឹងនៅកងរាជអាវុធហត្ថផ្ទៃប្រទេ និងបញ្ជូនឲ្យមកកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង់ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់តែម្ដង។
សូមបញ្ជាក់ថា ករណីចាប់ខ្លួននេះ អាវុធហត្ថខេត្ត ដោយមានការសហការជាមួយជំនាញ កងរាជអាវុធហត្ថផ្ទៃ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីសាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធខេត្តកំពង់ឆ្នាំង និងមានការអនុញ្ញាតពីលោក យូ ទិត្យវឍ្ឍនៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងផងដែរ៕

