កោះកុងៈ កាលពីនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៨ព្រឹក នៅចំណុចភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល មានករណីហិង្សាក្នុងគ្រួសារកើតឡើង១លើក រវាងរវាងឪពុក នឹងកូន ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សានេះ បង្កឡើងដោយជនសង្ស័យ ឈ្មោះ ពាន ងី ភេទប្រុស អាយុ ៥៨ ឆ្នាំ បានធ្វើសកម្មភាព យកបូមម៉ូតូ វាយលើជនរងគ្រោះឈ្មោះ ប៉ៀន ឆាយ ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវជាកូនបង្កើតរបស់ខ្លួន ដែលស្នាក់នៅផ្ទះជាមួយគ្នា បណ្តាលឲ្យត្រូវចំដៃខាងស្តាំរងរបួសជាទម្ងន់។
សមត្ថកិច្ចបន្តថា ចំពោះករណីនេះ បណ្តាលមកពីឈ្មោះ ពាន ងី ជាឪពុក មកសុំខ្ចីលុយ ពីជនរងគ្រោះត្រូវជាកូនបង្កើតចំនួន ៥ មុឺន រៀល ក៏មានរឿងហិង្សានេះកើតឡើងតែម្តង។
ចំពោះករណីខាងលើនេះ ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីសាកសួរយកចម្លើយ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕