Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីម្នាក់ បានជិះម៉ូតូមកឈប់នៅស្ពានព្រះមុន្នីវង្ស ហើយលោតទឹកសម្លាប់ខ្លួន (ដោយមិនដឹងមូលហេតុ) បណ្ដាលឲ្យ​លិចក្នុងទន្លេបាត់ស្រមោលឈឹង ដោយបន្សល់ទុកម៉ូតូ១គ្រឿង និងស្បែកជើងមួយគូ កាលពីវេលាម៉ោង២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ទី១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចលើស្ពានព្រះមុន្នីវង្សថ្មី (ស្ពានច្បារអំពៅ) ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីសាច់ញាតិ បានឲ្យដឹងខ្លីៗថា ​នារី​ដែល​លោតទឹក​សម្លាប់ខ្លួន​នេះ មានឈ្មោះ សួន ហុង អាយុជាង៣០ឆ្នាំ ស្នាក់នៅម្ដុំច្បារអំពៅ ហើយក៏​ប្រញាប់ប្រញាល់​ឡើងម៉ូតូជិះចេញពីកន្លែងកើតហេតុបាត់ទៅ។

តាមប្រភពពីព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ១ បានប្រាប់ឲ្យភ្នាក់ងារ CAM POST ឲ្យដឹងថា នៅមុនពេលកើតហេតុ គឺគេឃើញនារីរងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាក​ Click ពណ៌លឿង​ ពាក់ស្លាកលេខ ភ្នំពេញ​ 1AG-9286 តែម្នាក់ឯង មកឈប់ម៉ូតូក្បែរបង្កាន់ដៃស្ពាន រួចក៏លោតលើស្ពានច្បារអំពៅ​ចូលទឹកទន្លេ បណ្ដាលឲ្យ​លិចបាត់ខ្លួនតែម្ដង ដោយបន្សល់ទុកនូវម៉ូតូ និងស្បែកជើងមួយគូនៅកន្លែងកើតហេតុ។

ក្រោយពេលសមត្ថកិច្ចមូលដ្ឋានទទួលបានដំណឹងនេះភ្លាម ក៏បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួត្យពិនិត្យ និងយកម៉ូតូ ព្រមទាំងស្បែកជើងរបស់នារីរងគ្រោះ មករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋច្បារអំពៅ១ ដើម្បីធ្វើការ​ស្រាវជ្រាវ​រកសាច់ញាតិប្រគល់សម្ភារៈឲ្យវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor